អាណិត​ណាស់! ពេល​ជួប​លោក​យាយ កូន​ប្រុស​ច្បង​លោក​ ឌួង ឆាយ បញ្ចេញ​សកម្មភាព​បែប​នេះ គ្រប់​គ្នា​ឃើញ​ហើយ បាន​ត្រឹម​និយាយ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួនធំ បាន​ជ្រាប​រួចមកហើយ​ថា ក្រោយពី​ផ្ដាច់ចំណង​ជា​ប្ដី​ប្រពន្ធ​ជា​ផ្លូវការ​ជាមួយគ្នា​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា និង​លោក ឌួង ឆាយ បាន​បន្សល់ទុក​កូនប្រុស​ស្រី​៣​នាក់​ជា​ដំណក់​ឈាម​រួមគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​កូន​ទាំង​៣​នាក់​របស់​ពួកគេ​នោះ​, កូនប្រុស​ច្បង មាន​ឈ្មោះថា ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មើលឃើញ​ត្រឹមតែ​ពណ៌​ស​ខ្មៅ​ប៉ុណ្ណោះ ខណៈ​ខួរក្បាល​ក៏​មាន​បញ្ហា​ទៀត ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​អាណាព្យាបាល​ខ្ពស់​ជាងគេ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះហើយ ទើប​លោក ឌួង ឆាយ រាល់ពេល​នាំ​កូនៗ​ទៅ​ដើរលេង​កម្សាន្ត​ម្ដងៗ​នៅ​ថ្ងៃ សៅរ៍ អាទិត្យ​នោះ តែងតែ​យកចិត្តទុកដាក់​មើលថែ​កូនប្រុស​ច្បង​រូបនេះ​ខ្លាំងជាងគេ ដោយ​ឧស្សាហ៍​នាំទៅ​ពិនិត្យ​សុខភាព និង​បង្ហាត់​រូបគេ​ធ្វើ​ចលនា​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២​នេះ លោក ឌួង ឆាយ បាន​បង្ហោះ​វីដេអូ ជាច្រើន​សន្លឹក​ពី​សកម្មភាព​លោកយាយ​របស់ ឌុប បង្វឹក រូប​ធ្វើ​ចលនា មើលទៅ​ពិតជា​អាណិត និង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់​។ ចំណែក លោក ឌួង ឆាយ បង្ហោះ​វីដេអូ​នេះ ហើយ​ប្រាប់ថា «​ពេល​កូនប្រុស​ច្បង​នៅ​ជាមួយ​លោកយាយ​ម្តងៗ​គឺ​ដឹង​តែ​ចឹ​ង​ម៉​ង ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​សរសើរ​ និង​សម្ដែង​ការ​អាណិត​ស្រដៀងៗ​គ្នា​ថា «​លោកយាយ​ពូកែ​ណាស់ ធ្វើ​អោយ​ចៅ​សប្បាយ ឆ្លាត​ក្មួយ​ពូ​…, អាណិត​គាត់​ណាស់​បង​!​ ជូនពរ​អោយ​ក្មួយ​ឆាប់​ជា​ណា​ក្មួយ​, ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង នេះ​គឺជា​ពាក្យពិត​ដើម្បី​ចៅ​លោកយាយ​អាច​ធ្វើបាន​គ្រប់យ៉ាង​, បើ​គត់​មិន​ឈឺ​មិន​ដឹង​គត់​ឆ្លាតយ៉ាងណា​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្សត់​ណាស់ ក្មួយប្រុស​អើយ បើ​ពី​កំណើត អ៊ំ​មិន​ថា​ទេ ​គ្មាន​ឪពុកម្ដាយ ឬក៏​អ្នកណា​ម្នាក់​ចង់​ជួប​បញ្ហា​បែបនេះ​ទេ​ អ៊ំ​សូម​ជូនពរ​ក្មួយប្រុស​ឆាប់​មាន​សុខ​ភាព​ល្អ​ឡើងវិញ​, ឡូយ​ណាស់​ម៉ាក់​មីង មើល​ទៅ​គួរ​អោយ​ស្រលាញ់​ណាស់​, កម្សត់​ណាស់​​ឃើញ​សភាព​ក្មេង​បែបនេះ ខំ​សាង​បុណ្យ​ណា​ប្អូន​ឆាយ​ឲ្យ​កុសល​ទាំងអស់​បាន​ដល់​ក្មួយប្រុស​ផង​»៕​

Related posts