ភ្នំពេញ ៖ MVបទ ជួយចេញពីបេះដូង ដែលមានទម្រង់នៃការចូលរួមការងារសង្គមដោយការចែករំលែកក្តីស្រលាញ់ចំពោះកុមារ ចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតរបស់តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលទើបត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកយូធូបនិងតិកតុកថ្មីៗនេះគឺមានសន្ទុះនៃការគាំទ្រច្រើន។
បទចម្រៀងដែលមានចំណងជើងថា «ជួយចេះពីបេះដូង»ពីសំណាក់លោកនេះ ទទួលបានការគាំទ្រច្រើនទាំងក្នុងចង្កោមមហាជន និងចង្កោមអ្នកលេងបណ្ដាញសង្គម។ តួយ៉ាងទើបចេញមិនបានប៉ុន្មានថ្ងៃផងសន្ទុះនៃការចែកចាយគឺមានកម្រិតគួរឱ្យចាប់អារម្មណ៍ ខណៈដែលនៅលើបណ្ដាញហ្វេសប៊ុកក៏មានការដាក់បង្ហោះនូវឈុតឆាកខ្លះៗផងដែរ អមដោយការកោតសរសើរមិនដាច់ពីមាត់ព្រោះកន្លង មកគេធ្លាប់តែឃើញតារារូបនេះរិះគន់គេមិនសំចៃ មាត់។
នេះក៏ជាស្នាដៃដែលបានលាយចម្រុះនូវកិច្ចការងារសង្គមលើកដំបូង ដែលតារាចម្រៀងលោក ម៉ៃ សុគ ន្ធ បានចំណាយពេលផលិតឡើងដើម្បីបង្ហាញឲ្យទស្សនិកជនបានឃើញពីទឹកចិត្តដ៏ល្អរបស់លោកផងដែរ។ នេះសបញ្ជាក់ថា លោក ម៉ៃ សុគន្ធ ក៏មិនខុសពីសប្បុរសជនដទៃទៀតដែរគឺលោកមានបេះដូងដូចគ្នាក្នុងការជួយដល់អ្នកក្រខ្សត់និងកុមារជាដើម។
ស្នាដៃមួយនេះ បានរុញឱ្យតារាចម្រៀងប្រុសរូបនេះ កាន់តែទទួលបានការសរសើរតាំងពីដំណាក់កាលដែលលោកទើបតែចេញផលិតមិនទាន់ចេញជាM V មកម្ល៉េះ។ នេះក៏ជាស្នាដៃមួយដែលកំពុងតែត្រូវបានមហាជនឱ្យតម្លៃព្រោះបានបង្កប់នូវទឹកចិត្តនិងគំរូល្អសម្រាប់សង្គមគួរឱ្យសរសើរនោះផងដែរ៕