លេង​ឈុត​ធំ​ម៉ង! ជុំ លី​ណូ ចេញ​បទ​ចង្វាក់​ប្រពៃណី ​ជា​ច្រើន​បទ ​ដើម្បី​អបអរ​ និង​ស្វាគមន៍​ឆ្នាំ​ថ្មី (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​លោក​ជុំ លី​ណូ កៀក​ចូលមក​ជិត​ដល់​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នា​ខាងមុខ​ឆាប់ៗ​នេះ ​លោក​បង្ហើប​ថា ខ្លួន​មាន​ប​ទចម្រៀ​ង​ចង្វាក់​ប្រពៃណី​ច្រើន​បទ​ដើម្បី​អបអរ​ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នេះ​។ ​លើសពីនេះ​ លោក​ក៏បាន​ស្នើ​សុំ​ឲ្យ​តារាចម្រៀង​ខ្មែរ​ប្រុស​-​ស្រី​គួរ​នាំគ្នា​ធ្វើ​បទ​ចង្វាក់​ប្រពៃ​ណី​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង ​លោក​ជុំ លី​ណូ បាន​អំពាវនាវ​ដូច្នេះ​ថា ​ជិត​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើងខ្ញុំ​គិត ថា ​តារា​ៗ​គ្នា​យើង​គួរ​តែ​ធ្វើ​បទ​ប្រពៃណី​ខ្មែរ​យើង​ឲ្យ​បាន​គ្រប់គ្នា​។​ លោ​កថា ​ខ្ញុំ​គាំទ្រ​រាល់​ការផលិត​បទ ចម្រៀង ​ដែល​មាន​អត្ថន័យ​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ​ដូច​ជា​,​រាំវង់ ,​រាំក្បាច់ ,​សា​រ៉ា​វ៉ាន់​,​ឡាំ​លាវ ,​ក​ន្ទ្រឹម ជា ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ជុំ លី​ណូ បាន​បន្តទៀតថា ​ចាំ​ដល់ពេល​ចប់​បុណ្យចូលឆ្នាំ​យើង​ចេញ​បទ​អ្វី​ក៏​ចេញ​ចុះ​។ ​ធ្វើ​ដូច្នេះ​ដើម្បីអោយ​ក្មេងជំនាន់ក្រោយ ​បាន​យល់ដឹង​ពី​ល្បែងល្បាំ​ចង្វាក់រាំ​បែប​ខ្មែរ​អោយ​បាន​ច្រើន​កុំ​អោយ​ភ្លេច​អត្តសញ្ញាណ​ខ្លួនឯង​ជា​ខ្មែរ​។​ លោក​និយាយ​ថា ​សម្រាប់​រូបលោក​គឺ​មាន​រួចហើយ​ចំពោះ​ចង្វាក់​ប្រពៃណី​ខ្មែរ​ដើម្បី​ត្រៀម​អបអរ​ឆ្នាំ​ថ្មី​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​ប្រុស ជុំ លី​ណូ បាន​បន្ថែមថា ​បទ​ចម្រៀង​ដែល​ត្រៀម​ចូលឆ្នាំថ្មី​នេះ​ មាន​ចំនួន​ប្រមាណ​៤​ឬ​៥​ប ទ​ ខណ​:​បទ​ដែល​ចេញ​រួចហើយ​មានដូចជា​,​ចាស់​ណង់ ,​ឆ្នាំនេះ​សុំ​សប្បាយ​ម្តង ​និង​មាន​បទ​ជា​បន្ត​បន្ទាប់​ទៀត​ដែល​ចេញ​ឆាប់ៗ​នេះ​៕​

Related posts