ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនបានអនុម័តឲ្យប្រើប្រាស់ថ្នាំ Remdesivir របស់ក្រុមហ៊ុន Gilead Science Inc ដើម្បីព្យាបាលអ្នកជំងឺ COVID-19។
ប្រទេសជប៉ុនបានឈានដល់ការសម្រេចចិត្តបែបនេះក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនផលិតថ្នាំអាមេរិកបានទទួលការយល់ព្រមយ៉ាងឆាប់រហ័សសម្រាប់ការព្យាបាល។
មន្ត្រីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ថ្នាំ Remdesivir នឹងត្រូវផ្តល់ឲ្យអ្នកជំងឺដែលមានរោគសញ្ញាជំងឺ Covid-19 ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ថ្នាំ Remdesivir ត្រូវបានផ្តល់ការអនុញ្ញាតកាលពីសប្តាហ៍មុនដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកសម្រាប់ការប្រើប្រាស់ជាបន្ទាន់លើជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណាមួយនេះ៕