គ្មាន​កូន​នៅ​ខ្មែរ បាន​ក្មួយ​យោង! ខួប​កំណើត​ពូ​ម៉ៅ, ក្មួយ​ឃើញ​ពាក់​នាឡិកា​ដដែល ក៏​ទិញ​អា​ថ្មី​ឲ្យ ហើយ​និយាយ​បែប​នេះ​ថា…

ចំណងស្នេហ៍របស់ពូម៉ៅ និងអ្នកស្រី ទ្រី ដាណា មុនលែងលះគ្នាបន្សល់ទុកនូវកូនប្រុសម្នាក់ ហើយពេលនេះ បើទោះគ្មានវត្តមានរបស់កូនប្រុសតែម្នាក់គត់នៅក្បែរខ្លួនក៏ដោយ ក៏ពូម៉ៅ នៅតែ​ទទួល​បាន​ការ​យកចិត្តទុកដាក់ពីក្មួយប្រុសដែរ។

ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ពូម៉ៅ បានភ្លេចថ្ងៃខួបកំណើតរបស់ខ្លួនទៅហើយ តែបានក្មួយប្រុសចងចាំ ក៏​ទិញ​នាឡិកា​ឲ្យ១គ្រឿង​ជា​ការ​លើកទឹកចិត្ត ដោយសារ​តែ​ឃើញ​អ៊ំ ពាក់​របស់​ដដែលៗ មិន​ព្រម​ធ្វើការផ្លាស់ប្ដូរនោះ។

បង្ហោះភ្ជាប់ជាមួយរូបថតក្មួយយក​នាឡិកា​ឲ្យនៅថ្ងៃទី១៤ ខែមីនា, ពូម៉ៅ បានពោលពាក្យថា «ភ្លេច​ថ្ងៃ​ខួប​ខ្លួន​ឯង​អរគុណ​ក្មួយ​សម្រាប់​កាដូរ។ ក្មួយថា ឃើញអ៊ំពាក់​នាឡិកា​ដដែលៗ​ដូរថ្មីអោយលោកអ៊ំ​មួយ​ ក្មួយដឹងថា លោកអ៊ំមិនមែនជាមនុស្សសម្ភារៈ និយមទេ​ តែនេះទឹកចិត្តក្មួយត្រូវទទួល​ ។ អរគុណក្មួយ​ជូនពរក្មួយ មាន​ សុខភាពល្អ រៀនពូកែ សម្រេច​ក្តីប្រាថ្នា»៕

Related posts

Leave a Comment