កាលពីពេលថ្មីៗកន្លងទៅនេះ ឧកញ៉ា យឹម តាស្រង់ បានបង្ហោះរូបថតជាមួយនារីម្នាក់ បែរខ្នង ហើយប្រាប់ថា «សម្លឹងឆ្ងាយ ឈានជើងដើរទៅមុខដោយថាមពល» ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះ មានការចូលរួមអបអរសាទរជាច្រើនផងដែរ។
តាមរយៈរូបថត១សន្លឹកនាពេលនោះ គេឃើញអ្នកលេងបណ្ដាញសង្គមទីកតុកជាច្រើន បានមើលរាងពីក្រោយស្គាល់ ហើយដឹងយ៉ាងច្បាស់ថា ជាម្ដាយរបស់ អ៊ីអ៊ី តែម្ដង។ ជាក់ស្ដែង ពួកគេ បានលើកឡើងដូចៗគ្នាថា «ម៉ាក់អ៊ីអ៊ី, ១០០ភាគរយម៉ាក់អ៊ីអ៊ី»។
ដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ អ៊ីអ៊ី បានបង្ហោះរូបថត១សន្លឹកជាមួយឧកញ៉ា យឹម តាស្រង់ ហើយពោលពាក្យថា «អូយយ៉ូយ មុខដូចគ្នាម្លេះ មុខដូចប៉ានឹងកូន»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានចូលខំមិនព្រាតថា «ថ្ងៃក្រោយក្លាយជាប៉ាក៏ថាបានដែរក្មួយស្រី, និយាយចឹងទៅរួច, ចុះនឹងប៉ាមែនចុះ, ប៉ុន្តែខ្ញុំធ្លាប់ឃើញប៉ាEE នាងកាត់ទៅម៉ាក់ច្រើនជាងប៉ា, មុខពងមាន់ដូចគ្នា, មុខស្រដៀងគ្នាមែនតើ, ឥឡូវប៉ាហើយបង»៕