ក្រោយ​បង្ហាញ​ទំនាក់ទំនងជាមួយគ្នាថ្ងៃមុន,​ ទ្រី ដាណា ​ សេង មង្គល គ្រង​ឈុត​​បុរាណ​មើល​ទៅ​សម​គ្នា​ណាស់ តែ​ទាស់​ត្រង់​ថា…(មាន​វីដេអូ)

ទីបំផុត ​អ្នកស្រី ទ្រី ដាណា ​ និង លោក​សេង មង្គល ​បាន​គ្រង​ឈុត​នេះ​ជាមួយ​គ្នា​ហើយ រហូតមានការលើកឡើងថា…(មានវីដេអូ)​
រឿងរ៉ាវ របស់អ្នកស្រី ទ្រី ដាណា និងលោក សេង មង្គល បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាបន្តបន្ទាប់ តាំងពីអ្នកស្រី បានបង្ហាញវត្តមានជាមួយនឹងBAរូបនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

តាំងពីវត្តមានរបស់លោក សេង មង្គល ក្នុងនាមជាBAចូលមកក្នុងជីវិតរបស់អ្នកស្រី ទ្រី ដាណា រួចមក បានធ្វើឲ្យជីវិត​ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ហាក់​ស្រស់បំព្រង​ឡើង ហើយ​អ្នកស្រី តែងតែទទួលបានវត្ថុ​អនុស្សាវរីយ៍ រួមនឹងបាច់ផ្កា នៅថ្ងៃពិសេស ពីBAរូបនេះ មិនដាច់នោះឡើយ។

ទោះយ៉ាណា អ្នកស្រី ធ្លាប់ធ្វើការបដិសេធជាញឹកញាប់ថា មិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ សូម្បីលោក ជំទាវ ហ៊ុន ស៊ីណាត ក៏ធ្លាប់បញ្ជាក់ជំនួសសាមីខ្លួន ​ថា ចំពោះរឿង ដែលគេសម្ដែងជាមួយBA គ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត បានទទូចដល់អ្នកតាមដានរឿងរបស់គេ ឲ្យគិតរឿងអង្ករច្រកឆ្នាំងខ្លួនឯងវិញ។

ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោកសេង មង្គល ដើម្បីជាការបង្ហាញផលិតផលថ្មី អមដោយសាររៀបរាប់ពីទំនាក់ទំនងរបស់ពួកគេថា «រយៈពេល១ឆ្នាំហើយដែលពួកយើងស្គាល់គ្នា ពី​មុន​ជា​អ្នកដទៃ តែ​ឥលូវ​ពួក​យើង​នៅតែ​ជា​អ្នក​ដទៃ​ដដែល តែ​ដោយសារ​xsទើប​យើង​បានថតជិតគ្នាទៀត​ជឿអត់បងអូន​»។

ជាការឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ ស្រាប់តែ​នៅ​ថ្ងៃ​ដដែល​នោះ លោក សេង មង្គល ដែលកំពុងធ្វើការBA, ផ្សព្វផ្សាយ​ ថត សម្ដែង​ផ្សេងៗ​ ​ ​ជាមួយ​អ្នកស្រី ទ្រី ដាណា ជា​ហូរហែ​​នោះ បាន​ចូល​ខំមិន​ថា «ពីមុនអ្នកដទៃ ឥលូវ​គ្រាន់​ជាង​អ្នក​ដទៃ​បន្តិច»។

ដោយឡែក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ពួកគេ បាន​គ្រង​ឈុត​អប្សរា ​មើល​ទៅ​ដូច​ព្រះនាង និង​ព្រះអង្គ​ម្ចាស់​សម័យ​បុរាណ ដើម្បី​ត្រៀម​​​បង្ហាញ​ឈុត​ពេញ​នៅ​​​​​ថ្ងៃ​ក្រុងពិលី​កម្មវិធី​សង្គ្រានnnp ជាប់វិមានឈ្នះៗ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ការតុបតែងខ្លួនរបស់ពួកគេមើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ ទោះយ៉ាងណា មានមតិខ្លះលើកឡើងថា «ប្រើក្រែមក្រហមស្រស់បងបានត្រូវនឹងគ្រឿង ខ្ញុំអ្នករបាំបុរាណនៅសាលាវិចិត្រ ផាត់មុខមិនចេះតែផាត់ដូចដើរលេង ស៊ីការទេ សំលៀកបំពាក់ត្រូវក្បួនខ្នាត តែផាត់មុខខុស»៕



Related posts

Leave a Comment