គិតមិនដល់! បែក​ពី​ចឹក ឡេង មួយ​រយៈ ដេននី ក្វាន់ បង្ហាញ​មុខ​បុរស​សង្ហា​ម្នាក់ ហើយ​បញ្ជាក់​ច្បាស់​ៗថា…

ដេ​ន​នី ក្វាន់ ជា​អតីត​តារា​សម្ដែង​មួយ​រូប ដែល​និយម​ស្លៀកពាក់​បែក​ស៊ិ​,,ច​ស៊ី ទទួល​ការ​រង​ការ​រិះ​,,​គន់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផ្អាក​សកម្មភាព​សម្ដែង​របស់​នាង​រយៈពេល​១​ឆ្នាំ​ថែម​ទៀត​ផង។

ទោះ​យ៉ាង​ណា ដេ​ន​នី ក្វាន់ មិន​បារម្ភ​ពី​ជីវភាព​នោះ​ឡើយ ដោយ​នាង​ចាប់ផ្ដើម​ប្រកប​របរ​រកស៊ី​លក់​តាម​អន​ឡាញ​ ហើយ​ការងារ​របស់​នាង​​ទៀត​សោត ​ចេះតែ​ដាក់ចុះ​ដុះ​ឡើង​ រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ធ្វើឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ពង្រីក​មុខ​របរ​ថែម។

បន្ថែម​លើ​នេះ ពេល​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ដេ​ន​នី ក្វាន់ បាន​សកម្ម​នឹង​ការងារ​មនុស្សធម៌ ព្រមទាំង​ស្លៀកពាក់​រម្យទម ធ្វើ​ឲ្យ​មហាជន កែប្រែ​ពី​ការ​មិន​ចូលចិត្ត មក​ចូលចិត្ត​នាង រហូតដល់​ធ្វើ​ឲ្យ​នាង​មាន​អ្នក​តាមដាន​លើ​បណ្ដាញ​សង្គម​ជាង​១​លាន​ឯណោះ​រហូត​មក​ដល់ពេលនេះ។

ងាក​មក​ស្នេហា​វិញ ដេ​ន​នី ក្វាន់ ធ្លាប់​បរាជ័យ​ជាមួយ​លោក មករា ថៅកែ​កា​រ៉ា​ស់​ឡាន ហើយក៏​សាង​ស្នេហ៍​ថ្មី​ជាមួយ​ចឹក ឡេង រហូត​ទទួល​បាន​ដំណក់​ឈា,,ម​រួមគ្នា​។ ដេ​ន​នី ក្វាន់ បានធ្វើការ​សម្រាលកូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២​កន្លងទៅនេះ​។ ​

ទោះយ៉ាងណាក្រោយមានដំណក់ឈាមរួមគ្នា និងសាងភាពផ្អែមល្ហែមជាមួយចឹកឡេង បានមួយរយៈ ដេននី ក្វាន់ ក៏ប្រកាសក្លាយជាSingle Momយ៉ាងភ្ញាក់ផ្អើល។ បច្ចុប្បន្ន ​​​ដេននី ក្វាន់ មានកូនស្រីសរុប២នាក់ហើយ ​ក្នុងនោះ ល្អហួសមានអាយុជាង១០ឆ្នាំទៅហើយ។

ក្រោយក្លាយជាSingle Mom ស្រាប់តែនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយកូនស្រីទាំង២នាក់ ហើយពោលពាក្យថា «មានកូនស្រី២នាក់ហើយ ឥលូវចង់បានកូនប្រុសម្នាក់ទៀត​ អោយគ្រប់ជើងលេខ​ ពេលនេះកំពុងតែស្វែងរកគូរព្រេង»។

បន្ទាប់ពីប្រកាសស្វែងរកគូព្រេងស្រាប់តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតអង្គុយកៀកកើយជាមួយបុរម្នាក់ មិនឲ្យឃើញមុខ ហើយពោលពាក្យថា «លាហើយ គីរីរម្យ មានឱកាសនឹងទៅលេងម្តងទៀត»។

តាមរយៈនេះ គេស្មានតែគូស្នេហ៍ថ្មីរបស់នាង ស្រាប់តែនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដេននី ក្វាន់ បានបង្ហោះរូបថតជាមួយគ្នាបង្ហាញមុខបុរសខាងលើ ហើយបញ្ជាក់ច្បាស់ៗថា «អរគុណប្អូនប្រុស Visa ដែលរួមការងារជាមួយបង ពីរឆ្នាំមុនធ្លាប់ថតជាមួយគ្នាម្តង ហើយ នេះជាលើកទី២ហើយ ដែលបានរួមការងារជាមួយគ្នាម្តងទៀត​ នេះគ្រាន់តែជាការថតទេ សូមfan fan កុំយល់ច្រលំអី​ តាមពិតMommy នៅSingle ដដែលទេ អ្នកតាមញ៉ែកុំទាន់សេដ អាចញ៉ែបន្តទៀតបាន ឱកាសនៅមានដដែលទេ»៕

Related posts