នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនស្មាត បានរៀបចំព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣ គឺកម្មវិធីPleng Music Awards 2023 នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) PH Grand Hall ដោយ មាន ការ ប្រគល់ពានរង្វាន់សរុបចំនួន ១៤ ពាន រួម ជាមួយ ការ សម្ដែង ពិសេសៗជា ច្រើន ពី សិល្បករ សិល្បការីគ្រប់ជំនាន់។
គេសង្កេតឃើញថា ឈុត ដើរ លើកម្រាលព្រំ ពណ៌ក្រហម របស់អ្នកចូលរួម កម្មវិធី ពានរង្វាន់ តន្រ្តីធំបំផុត ប្រចាំប្រទេសកម្ពុជា PMA 2023 សុទ្ធតែ ស្រស់ស្អាត និង ទាក់ទាញ មើលទៅពិតជាត្រជាក់ភ្នែក ប្លែកអារម្មណ៍ខ្លាំងណាស់។
ក្នុងចំណោមអ្នកចូលរួមជាច្រើននោះ ក៏មានតារាចម្រៀង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ផងដែរ ដោយពួកគេដឹកដៃគ្នា ពោរពេញដោយភាពជឿជាក់ ជះសម្រស់ទាក់ភ្នែកអ្នកគាំទ្រឲ្យលាន់មាត់សរសើរគ្រប់គ្នា។
អ្វីដែលកាន់តែពិសេសនោះ ប៉ា ប៉ា និង ម៉ាក់ ម៉ាក់ ដាយនូស័រ ទាំង២នាក់ខាងលើនេះ ទទួលបានពានរង្វាន់ដ៏អស្ចារ្យដូចជា ៖ -ពានរង្វាន់សិល្បៈករប្រចាំឆ្នាំ -ពានរង្វាន់សិល្បៈការិនីប្រចាំឆ្នាំ -ពានរង្វាន់វីដេអូចម្រៀងប្រចាំ -បទចម្រៀងប្រចាំឆ្នាំរបស់ #PMA2023៕