យោងតាមទិន្នន័យដែលប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងវីរុសកូរ៉ូណាជាង៤លានករណីត្រូវបានគេរាយការណ៍នៅជុំវិញពិភពលោក។
ចំនួនអ្នកស្លាប់ជាសកលក៏បានកើនឡើងលើស២៧៧,០០០នាក់ផងដែរ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតដោយប្រទេសនេះបានចូលរួមចំណែកមួយភាគបួនក្នុងចំណោមករណីឆ្លងដែលត្រូវបានបញ្ជាក់និងមួយភាគបីនៃករណីស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានព្រមានថា ចំនួនពិតប្រាកដនៃការឆ្លងទំនងជា ខ្ពស់ជាងនេះដោយសារតែអត្រាធ្វើតេស្តទាបនៅក្នុងប្រទេសជាច្រើន។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃកំពុងបន្តធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួនរួមទាំងអេស្ប៉ាញផងដែរប៉ុន្តែមានការព្រួយបារម្ភថា ការបន្ធូរបន្ថយវិធានការបិទប្រទេសអាចនាំឲ្យមាន “រលកទីពីរ” នៃការឆ្លង៕