ថាមែនៗ! ឆន សុវណ្ណរាជ បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់ ទាំង​កណ្ដាល​រាត្រី​ ហើយ​ព្រលយ​ពាក្យ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ធម្មតា ​តារាចម្រៀង​សម្បួរ​រោម​ទ្រូង​លោក ឆន សុ​វណ្ណា​រាជ ​ មិនសូវ​​​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​រូប​ណា​ដោយ បើក​ជំហរ​​​ឡើយ ប៉ុន្តែ​លោក​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់​អារ​ម្ម​ណ៍​យ៉ាងខ្លាំង ក្រោយពី​បានបង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ទាំង​កណ្តាល​រាត្រី ថែមទាំង​ព្រលយ​ពាក្យ​គួរ​ឲ្យ​សង្ស័យ​ទៀត​ផង​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២ ​ តារាចម្រៀង​ដ៏​ល្បី​នៅ​ផលិតកម្ម​ហង្ស​មាស លោក ឆន សុ​វណ្ណា​រាជ បានបង្ហាញ​មុខ​នារី​ស្រស់ស្អាត​ម្នាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ទាំង​កណ្តាលរាត្រី ​ប្រកបដោយ​ភាពស្និទ្ធស្នាល​ថើប​កៀកកើយ​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ថែមទាំង​សរសេរ​បញ្ជាក់​បន្ថែមទៀត​ថា ​«ឆ្លៀត ម្នាក់ៗ​រវល់​រៀងខ្លួន មិនបាច់​ប្រាប់​គេ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ពាក្យសម្ដី​ខាងលើ បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ម្នាក់ៗ​យល់ថា ឆន សុវណ្ណ​រាជ ទំនង​ជាមាន​ស្នេហា​ថ្មី​ទៀតហើយ​។ ព្រោះ​កន្លងមក តារាចម្រៀង​រូបនេះ ត្រូវបាន​គេ​សង្ស័យថា បាន​ខូចចិត្ត​ព្រោះ​ស្នេហ៍​មិន​សមបំណង​ម្ដង​ជា​ពីរដង​ជាមួយ​តារាចម្រៀង​រួម​ទ្រនំ គឺ​អ្នកនាង សុគន្ធ នីសា ដែល​បាន​រៀបការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អាមេរិក និង​អ្នកនាង ឱក សុគន្ធ​កញ្ញា ដែល​បាន​រៀបការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបី​ជាមាន​ព័ត៌មាន​លេចឮ​ល្ហិចល្ហៀង​​ពី​ចំណង​ស្នេហ៍​របស់​រូបលោក និង​តារា​ស្រី​ទាំងពីរ​ខាងលើ​យ៉ាងណាក៏ដោយ ក៏​ពុំ​ដែលមាន​រូបភាព​ស្និទ្ធស្នាល​បែប​ស្នេហា​ប្រុស និង​ស្រី​ណាមួយ​អណ្ដែត​ឡើង​ឡើយ មានតែ​ការសម្ដែង​ប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ចំពោះ​នារី​ម្នាក់នេះ​វិញ ពិតជា​បានធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ​យ៉ាងខ្លាំង​ព្រោះ ឆន សុវណ្ណ​រាជ បានបង្ហាញ​ភាពស្និទ្ធស្នាល​យ៉ាងខ្លាំង​ឱប​ថើប​យ៉ាង​ស្និទ្ធ​ទៀត​ផង ដែល​មិន​សមជា​ទំនាក់ទំនង​ធម្មតា​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា តារាចម្រៀង​ហង្ស​មាស​រូប​នេះ មិនបាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ពី​ទំនាក់ទំនង​រវាង​លោក និង​នារី​វ័យក្មេង​រូបនោះ​ទេ​ថា ត្រូវជា​អ្វី​នឹង​គ្នា​។ ប៉ុន្តែ​មានការ​កត់សម្គាល់ឃើញ​ថា តារាចម្រៀង​រូបនេះ​កម្រ​នឹង​បង្ហាញ​ភាពស្និទ្ធស្នាល​បែបនេះ​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ចំពោះ​អ្នកគាំទ្រ​វិញ មានតែ​ការអបអរសាទរ​ចំពោះ​តារាចម្រៀង​រូបនេះ ប្រសិនបើ​រូបលោក​មាន​ស្នេហា​បែប​ប្រាកដនិយម​ពិតមែន​នោះ ព្រោះ​រូបលោក​មាន​វ័យ​កាន់តែ​ច្រើនណាស់​ទៅហើយ​។ ម្យ៉ាងទៀត តារា​រួម​ជំនាន់​ទាំង​រួម​ផលិតកម្ម និង​រស់នៅ​ផលិតកម្ម​ផ្សេងគ្នា ភាគច្រើន​បាន​រៀប​មង្គលការ​សាង​សុភមង្គល​រៀងខ្លួន​អស់​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ដែរថា លោក ឆន សុ​វណ្ណា​រាជ គឺជា​តារាចម្រៀង​មួយរូប ដែល​ទទួលបាន​គាំទ្រ​ខ្លាំង​ពី​សំណាក​មហាជន ពិសេស​មិត្ត​យុវវ័យ ក្នុង​ចំ​ណោ​តារាចម្រៀង​ល្បីៗ ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​យ​ពី​អាជីព​ជា​តារាចម្រៀង រូបលោក​ក៏មាន​មុខ​ជំនួញ​ជាច្រើន​ក្នុង​ដៃ​ផងដែរ ដោយ​កាលពីពេល​ថ្មី​លោក​ទើបតែ ក្លាយជា​ដំណាង​ចែកចាយ​ផលិតផល​បំប៉ន់​សុខភាព និង​ទើប​បើកហាង​ផ្ទាល់ខ្លួន​ជាច្រើន​កន្លែង និង​រកស៊ី​ផ្នែក​អចលនទ្រព្យ​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ផលិតកម្ម ឆន សុ​វណ្ណា​រាជ នៅតែ​ត្រូវបាន​ចាត់ទុកជា​តួអង្គ​សំខាន់ ដោយ​ទទួលបាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់ ជាពិសេស​តំណែង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ដែល​ផលិតកម្ម​មួយ​នេះ​បាន​ទិញ​សិទ្ធិ​ផលិត​ពី​បរទេស​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment