ករណី​Tangmo ឈាន​ដល់​ដំណាក់កាល​នេះ​ហើយ ​ដោយ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​ កំពុងតែ…​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស (DSI) កំពុង​ពិចារណា​ថា​តើ​ ត្រូវ​ទទួលយក​ការ​ស្លា.ប់​របស់​តារា​សម្តែង​​ Nida “Tangmo” Patcharaveerapong ជា​ករណី​ពិសេស​ដែរឬទេ​។ លទ្ធផល​នឹងត្រូវ​ដឹង​នៅ​ថ្ងៃទី ១៥ ខែមេសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការលើកឡើង​នេះ ​ត្រូវបាន​ផ្តល់​ដោយ​លោក Triyarith Temahivong ប្រធាន DSI នៅមុន​កិច្ចប្រជុំ​ស្តីពី​ដំណើរការ​ស៊ើបអង្កេត​កាលពី​ម្សិលមិញ​។ កិច្ចប្រជុំ​នេះ​ ក៏មាន​ការចូលរួម​ពី​សកម្មជន​លេចធ្លោ និង​អតីត​សមាជិក​ព្រឹទ្ធសភា Rosana Tositrakul ដែល​បាន​ស្នើឱ្យ DSI ទទួលយក​ករណីនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វេជ្ជបណ្ឌិត Triyarith បាន​និយាយថា លោក​បានតែងតាំង​អនុប្រធាន DSI គឺ​លោក Pol Lt Col Phayao Thongsen ជា​ប្រធាន​អង្គភាព​ស៊ើបអង្កេត​ដែល​នឹង​ធ្វើការ​ជាមួយ​បុគ្គលិក​អន្ត​រក​ម្មា​ធិ​ការ និង​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ ដែលមាន​វត្តមាន​នៅក្នុង​ការធ្វើ​កោសល្យវិច័យ​របស់ Tangmo ទាំងពីរ​លើក។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភស្តុតាង​ដែល​ប្រមូលបាន ​នឹងត្រូវ​បញ្ជូនទៅ​អនុគណៈកម្មាធិការ​ពិនិត្យ​របស់ DSI ដើម្បី​ពិចារណា​។ ទោះបីជា​ មានការ​ខ្វែងគំនិត​គ្នា​ពី​ម្តាយ​របស់ Tangmo ក៏ដោយ DSI នឹង​កំណត់ថា​ តើ​ត្រូវ​ទទួលយក​ការស្លា.ប់​របស់​កូនស្រី​គាត់​ជា​ករណី​ពិសេស​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ចំនួន​ប្រាំ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពស្មុគស្មាញ​នៃ​សំណុំរឿង, ផលប្រយោជន៍​សាធារណៈ, ផលប៉ះពាល់​លើ​សន្តិសុខ​ជាតិ, ការចូលរួម​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ថា​តើ​មាន​កម្រិត​ខ្ពស់​ដែរឬទេ​, – ការចាត់​ថ្នាក់​មន្ត្រីរាជកា​រ ឬ​អ្នកមាន​ឥទ្ធិពល មាន​ជាប់​ពាក់ព័ន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ត្រូវបាន​រំពឹងថា​ នឹង​បញ្ចប់​ការងារ​របស់ខ្លួន​ត្រឹម​ថ្ងៃទី 15 ខែមេសា ឬ​ថ្ងៃទី 1 ខែឧសភា នៅ​ចុងក្រោយ​មុននឹង​បញ្ជូន​របាយការណ៍​ពេញលេញ​ទៅ​ក្រុមប្រឹក្សា​នៃ​ករណី​ពិសេស​សម្រាប់​ការពិចារណា​បន្ថែម​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment