ព្រោះតែ​ចែកចាយ​ជំនួយ​ស្បៀងអាហារ​មិន​ស្មើគ្នា​អំឡុង​វិបត្តិ​កូ​រ៉ូ​ណា មនុស្ស​៦​នាក់​ត្រូវ​សម្លាប់​ក្នុង​ការតវ៉ា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

 

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិច​៦​នាក់​ត្រូវបាន​សម្លាប់​នៅពេល​ក្រុមអ្នកតវ៉ា​ដែល​ខឹងសម្បា​នឹង​ការ​ចែកចាយ​ជំនួយ​ស្បៀងអាហារ​មិន​ស្មើគ្នា​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​នៅ​ភាគ​ខាងលិច​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​អំពើហិង្សា​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Firozkoh នៃ​ខេត្ត Ghor ដើម្បី​តវ៉ា​អំពី​ការខកខាន​មិនបាន​ជួយ​ដល់​ជនក្រីក្រ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​។​
​ក្រសួងមហាផ្ទៃ​បាន​និយាយថា ខ្មាន់កាំភ្លើង​នៅក្នុង​ហ្វូងមនុស្ស​បាន​វាយប្រហារ​ការិយាល័យរ​ដ្ឋា​ភិ​បាល​ដែលជា​ហេតុ​ជំរុញ​ឲ្យ​កងកម្លាំង​សន្តិសុខ​បើក​ការបាញ់ប្រហារ​។​
​ប៉ូលិស​២​នាក់​និង​ជន​ស៊ីវិល​៤​នាក់​បាន​ស្លាប់​។​
​ក្រសួងមហាផ្ទៃ​បាន​បន្តថា ជន​ស៊ីវិល​៩​នាក់​និង​ប៉ូលិស​១០​នាក់​ក៏បាន​រងរបួស​ផងដែរ​។​
​ស្របពេល​ជាមួយគ្នា​នោះ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​និង​ប្រកបដោយ​ប្រសិទ្ធិភាព​មួយ​ទៅលើ​អ្វីដែល​ខ្លួន​បាន​និយាយថា​ជា “​ការប្រើប្រាស់​កម្លាំង​ដែល​មិនចាំបាច់​និង​ហួសហេតុ​” ដែល​នាំទៅដល់​ការស្លាប់​ជន​ស៊ីវិល​៕


Related posts

Leave a Comment