គេនៅចាំបានថា អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយអញ្ជើញភ្ញៀវត្រឹមតែ២០តុប៉ុណ្ណោះ ដល់មកជាក់ស្ដែងលើសដល់ទៅ២០តុឯណោះ។
ក្រោយរៀបការ គេសង្កេតឃើញថា អ្នកនាងLove Riya និងលោកហេង គីមហៀង តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយរាល់ការឆ្លើយតបរបស់អ្នកនាងLove Riyaទៅកាន់អ្នកគាំទ្រ មើលទៅឃើញថា សុភាពរាបសារ មិនកោងកាច ស្រែកប្រតិកម្មខ្លាំងៗដូចពីមុននោះឡើយ។
ចំពោះប្ដីរបស់អ្នកនាងLove Riyaវិញ មិនសូវចូលចិត្តនិយាយច្រើនទេ តែសម្ដីលោកមួយពិតជាចាត់ដោត សមជាបុរស ដែលអ្នកលក់ឡេម្នាក់នេះ អាចពឹងពាក់បាន។ ជាក់ស្ដែងមុនរៀបការ អ្នកនាងLove Riyaក៏ធ្លាប់សរសើរផងដែរ ហើយប្ដីរបស់នាងផ្ទាល់ក៏ធ្លាប់បញ្ជាក់ផងដែរថា នឹងយកបេះដូងមកការពារប្រពន្ធកូននោះ។
លុះពេលរៀបការរួច មិនទាន់បានស្រួលបួលផង ស្រាប់តែអតីតសង្សារអ្នកនាងLove Riyaលោក ដែន សូនី បានតាមរករឿង និងប្រកាសឲ្យជួបគ្នានៅតុលាការទៀតផង ដោយសារតែសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ពីសំណាក់អ្នកនាងLove Riyaកាលពីអំឡុងនៅជាសង្សារនឹងគ្នានោះ។
គេមិនដឹងថា រឿងរ៉ាវប្ដឹងផ្ដល់នេះ ដំណើរការដល់ណាទេ តែនៅមុននេះបន្តិច ស្រាប់តែប្ដីរបស់អ្នកនាងLove Riya បានបោះសម្ដីធ្ងន់ៗថា «ក្នុងនាមខ្ញុំជាកូនប្រុស បើខ្ញុំហ៊ាននិយាយ គឺខ្ញុំធ្វើហើយ តែឆ្កែមួយនោះខ្ញុំឃើញតែព្រុស….ខ្ញុំខំតែចាំមើលស្មានតែលោតមកខាំតាមពិតព្រុស….ចង់បានអាចម៍ស៊ីសោះម៉ាកៗហ្អែងហ្នឹងកើតមកនាំតែធ្ងន់ផែនដីទេអ្ហា…កូនប្រុសគេលេងបែបកូនប្រុសok បើokហើយខ្ញុំចាំ»។
ទោះយ៉ាងណា គេមិនដឹងថា លោក ហេង គីមហៀង បោះសម្ដីទៅកាន់លោក ដែន សូនី ដែលជាអតីតសង្សារប្រពន្ធខ្លួន ឬយ៉ាងណានោះទេ។ ចំណែក អ្នកគាំទ្រវិញ បានលើកឡើងក្រោមផុសរបស់លោកប៉ូលិសរូបសង្សារនេះថា «ដាក់ទៅពូជាវាបានតែនៅក្នុង liveទេ មនុស្សអីខុសគេខុសឯងនិយាយជាស្រីគេមិននិយាយអីផងឯងចិត្តប្រុសតើពាក្យនិយាយទេ។ថោក,
ត្រូវចិត្តណាស់បង ពាក្យនឹងចង់និយាយយូហើយបើកូនប្រុសគេនិយាយហើយគេធ្វើ តែបើញីវិញបានតាព្រូសទេ, កុំតបតនឹងបុគ្គលម្នាក់នឹងអូនទុកពេលវេលាបង្កើតស្នាមញញឹមក្តីសុខគ្រួសារ, យកដំបងវាយឆ្កែម្ដងទៅអូនកុំអោយពូកែព្រុសពេក…»៕