អាណិត​ណាស់! ថ្ងៃ​បុណ្យ​គម្រប់​១០០​ថ្ងៃ បង​ប្រុស​ខ្លួន នាង គន្ធា បង្ហាញ​ការ​នឹក​រំលឹក និង​បួងសួង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ មហាជន មានការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​ជាខ្លាំង ក្រោយ​ទទួលដំណឹង​ថា តារាចម្រៀង នាង​ប្រាក់ សុគន្ធ ដែល​ខំតស៊ូ​មក​ប្រឡង​ចម្រៀង​ជាមួយ​ប្អូនស្រី តាំងពី​ខេត្ត​ទម្រាំ​មានឈ្មោះ​បោះ​សំឡេង​បន្តិចបន្តួច មិន​ទាន់បាន​សុខ​ស្រួល​ផង ក៏ត្រូវ​បាត់បង់​ជីវិត​ទាំង​វ័យក្មេង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជុំវិញ​រឿងនេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក «​វេហាស៍ SD» ធ្លាប់បាន​បញ្ជាក់​ថា «​សុគន្ធ​អើយ​សុគន្ធ​ម៉េច​ក៏​អាយុ​ខ្លី​ម្ល៉េះ​? ពីរ​នាក់​បងប្អូន​ដឹក​ដៃ​គ្នា​មកពី​ខេត្ត មក​ប្រលង​ចម្រៀង តស៊ូ​លំបាក​វេទនា​រហូត​មានឈ្មោះ​ប៉ុន​នេះ មិនទាន់​ទាំង​បាន​សុខ​សប្បាយ​លើ​ភាពជោគជ័យ​ផង ហេតុ​អី​ព្រហ្ម​លិខិត​មក​ផ្តាច់​ពង្រាត់​ជីវិត​មនុស្ស​ទាំង​ស្រស់ញញឹម​បែបនេះ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព បន្តថា «​គ​ន្ធា​អើយ​គ​ន្ធា បង​អាណិត​ប្អូនស្រី​ណាស់ ដែល​មក​ត្រូវ​បាត់បង់ បងប្រុស​ដែល​កម្សត់កម្រ​ជាមួយគ្នា​ទាំង​វ័យក្មេង​បែបនេះ​។ ប្អូនស្រី​កំពុង​ជោគជ័យ​លើ​សិល្បៈ មិនគួរណា​បងប្រុស​មិនអាច​ឈរ​មើល​ភាពជោគជ័យ​ប្អូនស្រី​អោយបាន​យូរ​ជាង​នេះ សុគន្ធ​មាន​មោទនភាព​លើ​ប្អូនស្រី​ណាស់ អូន​ត្រូវតែ​រឹងមាំ ព្រោះ​សុគន្ធ​នឹង​សម្លឹង​មកពី​ឋានសួគ៌​តាម​រក្សា​ការពារ​អូន រឹងមាំ​ឡើង​ណា​អូន Neang Kunthea»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក នាង គ​ន្ធា ពេល​កៀក​ដល់​បុណ្យ​១០០​ថ្ងៃ​បងប្រុស​ខ្លួន​នោះ បាន​បង្ហោះ​រូបថត និង​សារ​ជូនដំណឹង​ថា «​នាង​ខ្ញុំ នាង គ​ន្ធា ត្រូវជា​ប្អូនស្រី​បង្កើត​របស់​បងប្រុស នាង ប្រាក់​សុគន្ធ សូម​ជម្រាប​ជូន​ទៅដល់​ញាតិមិត្ត ជិត​ឆ្ងាយ​របស់​បងប្រុស នាង ប្រាក់​សុគន្ធ ទាំងអស់​ នឹង​បងប្អូន​ជិត​ឆ្ងាយ​នៅ​ថ្ងៃទី 30 ខែ មិនា ឆ្នាំ 2022 នេះ​ត្រូវ​នឹង​ថ្ងៃ​គម្រប់​ខួប 100​ថ្ងៃ​រ​បស់បង នាង ប្រាក់​សុគន្ធ ដែល​ធ្វើឡើង​នៅ ភូមិ​ព្រៃ​រំចេក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង នាង​ខ្ញុំ​នឹង​ក្រុមគ្រួសារ​ក៏​សូម​អធ្យាស្រ័យ​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​ដែល​នាង​ខ្ញុំ​នឹង​គ្រួសារ​មិនបាន​ជម្រាប​ដោយផ្ទាល់​សូម​អគុណ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​ថ្ងៃបុណ្យ​គម្រប់​១០០​ថ្ងៃ​បងប្រុស​ខ្លួន​មកដល់​នោះ នាង គ​ន្ធា បាន​បង្ហោះ​រូបថត​១​សន្លឹក​នៅ​ថ្ងៃទី​៣០ ខែមីនា បង្ហាញ​ការ​នឹករលឹក​ជាមួយនឹង​ការ​បួងសួង​ថា «​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​បងប្រុស នាង​ប្រាក់​សុគន្ធ សូម​បង​មក​ទទួល​កុសល​ផល​បុណ្យ​នេះ​កុំបី​អាក់ខាន​ឡើយ​សូម​អោយ​ដួង​ព្រលឹង​បងប្រុស​ទៅ​កើត​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​កើត​ជាតិ​ណាៗ​សុំ​អោយ​យើង​ជា​បងប្អូន​នឹង​គ្នា​ទៀតI Really missing you my brother Neang Brak Sokun – នាង ប្រាក់​សុគន្ធ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តារាចម្រៀង​វ័យក្មេង នាង​ប្រាក់ សុគន្ធ ត្រូវបាន​ប្រភព​រាយការណ៍​ថា នាង បាន​ជួប​នូវ​គ្រោះថ្នាក់​ច.រាច.រណ៍ កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២១ ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេងៗ​២ ក្បែរ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment