ថាអីចុះខុស! ផ្អើល​ហ្វេនៗ​រឿង ​ឆន សុវណ្ណរាជ បង្ហាញ​មុខ​គូស្នេហ៍ ដល់​តាម​ដាន​ចុះ​ឡើង ទើប​ដឹង​ថា ពួក​គេ​ត្រូវ​ជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បានជ្រាបរួចមកហើយថា លោក ឆន សុ​វណ្ណា​រាជ គឺជា​តារាចម្រៀង​មួយរូប ដែល​ទទួលបាន​គាំទ្រ​ខ្លាំង​ពី​សំណាក​មហាជន ពិសេស​មិត្ត​យុវវ័យ ក្នុង​ចំ​ណោម​តារាចម្រៀង​ល្បីៗ ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​​​ពី​អាជីព​ជា​តារាចម្រៀង រូបលោក​ក៏មាន​មុខ​ជំនួញ​ជាច្រើន​ក្នុង​ដៃ​ផងដែរ ដោយ​កាលពីពេល​ថ្មី​លោក​ទើបតែ ក្លាយជា​តំណាង​ចែកចាយ​ផលិតផល​បំប៉ន​សុខភាព និង​ទើប​បើកហាង​ផ្ទាល់ខ្លួន​ជាច្រើន​កន្លែង និង​រកស៊ី​ផ្នែក​អចលនទ្រព្យ​ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ផលិតកម្ម ឆន សុ​វណ្ណា​រាជ នៅតែ​ត្រូវបាន​ចាត់ទុកជា​តួអង្គ​សំខាន់ ដោយ​ទទួលបាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់ ជាពិសេស​តំណែង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ដែល​ផលិតកម្ម​មួយ​នេះ​ បាន​ទិញ​សិទ្ធិ​ផលិត​ពី​បរទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​រឿង​ស្នេហា​ជា​ធម្មតា ​តារា​ចម្រៀង​សម្បួរ​រោម​ទ្រូង​លោក ឆន សុ​វណ្ណា​រាជ ​ មិនសូវ​​​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​រូប​ណា​ដោយ បើក​ជំហរ​​​ឡើយ ប៉ុន្តែ​ថ្មីៗនេះ ​លោក​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​បានបង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ទាំង​កណ្តាល​រាត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២ ​ តារាចម្រៀង​ដ៏​ល្បី​នៅ​ផលិតកម្ម​ហង្ស​មាស លោក ឆន សុ​វណ្ណា​រាជ បានបង្ហាញ​មុខ​នារី​ស្រស់ស្អាត​ម្នាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ហើយ​​​ថែមទាំង​សរសេរ​បញ្ជាក់​​​​​ថា ​«ឆ្លៀត ម្នាក់ៗ​រវល់​រៀងខ្លួន មិនបាច់​ប្រាប់​គេ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ពាក្យសម្ដី​ខាងលើ បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ម្នាក់ៗ​យល់ថា ឆន សុវណ្ណ​រាជ ទំនង​ជាមាន​ស្នេហា​ថ្មី​ទៀតហើយ​​ ដោយហេតុថា ​កន្លងមក តារាចម្រៀង​រូបនេះ ត្រូវបាន​គេ​សង្ស័យថា បាន​ខូចចិត្ត​ព្រោះ​ស្នេហ៍​មិន​សមបំណង​ម្ដង​ជា​ពីរដង​ជាមួយ​តារាចម្រៀង​រួម​ទ្រនំ គឺ​អ្នកនាង សុគន្ធ នីសា ដែល​បាន​រៀបការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អាមេរិក និង​អ្នកនាង ឱក សុគន្ធ​កញ្ញា ដែល​បាន​រៀបការ​ជាមួយ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ស្របពេលអ្នកតាមដានជាច្រើន គិតថា នារីម្នាក់នោះ ជាគូស្នេហ៍របស់លោក ឆន សុវណ្ណរាជ នោះ មានអ្នកខំមិនមួយចំនួន ទំនងជាស្គាល់ពួកគេច្បាស់ បានប្រាប់ថា ទំនាក់ទំនងរបស់ពួកគេត្រឹមជាពូ និងក្មួយប៉ុណ្ណោះ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាស្ក្រីនសតខាងក្រោមនេះ ៖

Related posts