បុរសអាយុ៥៨ឆ្នាំម្នាក់ត្រកូល Ma រស់នៅក្នុងតំបន់ Jingbian នៃខេត្ត Shaanxi ត្រូវបានប៉ូលិសចាប់ខ្លួនដោយសង្ស័យថា គាត់បានកប់ម្តាយបង្កើតរបស់គាត់ដែលជាជនពិការទាំងរស់ប៉ុន្តែគាត់មិនបានស្លាប់ទេក្រោយជាប់ក្នុងរណ្តៅអស់រយៈពេល៣ថ្ងៃ។
ប្រពន្ធរបស់បុរសរូបនេះបានទៅប៉ុស្តិ៍ប៉ូលិសដើម្បីរាយការណ៍ថា ម្តាយក្មេករបស់នាងអាយុ៧៩ឆ្នាំឈ្មោះ Wang មិនបានត្រឡប់មកវិញទេបន្ទាប់ពីប្តីរបស់នាងបាននាំគាត់ចេញទៅក្រៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ប៉ូលិសបាននិយាយនៅលើគណនី WeChat របស់ពួកគេកាលពីថ្ងៃពុធថា កូនប្រុសរូបនេះបានដាក់ស្ត្រីចំណាស់នៅលើរទេះជនពិការហើយបន្ទាប់មកបានកប់គាត់នៅក្នុងរណ្តៅដែលគេបោះបង់ចោលមួយ។
ប៉ូលិសបាននិយាយថា ស្ថិតក្រោមការសាកសួរ បុរសរូបនេះបានសារភាពនូវអ្វីដែលគាត់បានធ្វើនិងបានមន្ត្រីទៅកន្លែងនោះ។ ប៉ូលិសបានឮស្ត្រីចំណាស់ស្រែកឲ្យជួយខណៈដែលពួកគេកំពុងជីកនាំគាត់ចេញពីរណ្តៅដែលមានជម្រៅ២ម៉ែត្រ។
គាត់ត្រូវបានគេនាំចេញហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់បញ្ជាក់អំពីមូលហេតុនៃការកប់នេះទេ៕