ប្ដីចេញបកស្រាយ! ក្រោយ​សូដា នីតា ប្រកាស​លែង​ខ្លួន​ក្ដែងៗ​បែប​នេះ​​, លោក យុទ្ធ ឋានៈ ​​​លើក​ឡើង​ចំៗ​ថា …​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ អ្នកគាំទ្រ ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​តារា​សម្ដែង សូ ដា​នី​ដា ប្រកាស​ផ្ដាច់​ចំណង​ការងារ​ជាមួយ​ប្រធាន​ក្រុម​តន្ត្រី Dara Entertainment លោក យ៉ែម សំ​អូន ដោយ​លើក​ហេតុ​ផល​រឿង​មិន​ឲ្យ​តម្លៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សូដា នីតា បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​លោក យ៉ែម សំអូន លើក​ចុង​ក្រោយ​ភ្ជាប់​ជាមួយ​សារ​ថា «១​សន្លឹក​នេះ​ គឺជា​សន្លឹក​ខ្ញុំ​ផុស​ចុងក្រោយ ដោយ នាង​ខ្ញុំ​សូម​ប្រកាស​រាល់​ការងារ Dara Entertainment Samonn Yem គឺ​នាង​ខ្ញុំ​សូម​បញ្ឈប់​ទាំងអស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​គ្រប់គ្នា​តែងតែ​ចង់បាន​ល្អ កុំ​ចេះតែ​ថា​អោយ​គេ​ខុស​១០០​ដងដោយ​មិនមាន​អ្នក​មិន​ហ៊ាន​តប តែ​ដល់ពេល​គេ​ហ៊ាន​តប​តាំងពី​ក្តៅ​ក្រហាយ​! កញ្ចក់ អាច​ឆ្លុះ​ខ្លួន​មុខ​របស់​យើង​ពេល​ដែល​យើង​ត្រូវការ តែ​ភ្នែក​មនុស្ស​គឺជា​កញ្ចក់​ជាប់​នឹង​សកម្មភាព​របស់​មនុស្ស​គ្រប់គ្នា​! រៀន​មើល​គេ​ល្អ​ខ្លះ​ផង​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​លោក​យ៉ែម សំ​អូន ដែលជា​ប្រធាន​ក្រុម​តន្ត្រី Dara Entertainment បាន​ប្រាប់ថា «​មិនបាច់​សុំទោស​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺជា​អ្នក​សុំ​មុន​ហើយ​សម្រាក ដោយ​ប្រើ​នូវ​វ៉ោយ​សំឡេង​របស់ខ្ញុំ​ផ្ទាល់​គ្រាន់​ដើម្បី​កុំ​ឲ្យ​លំបាក មិនបាន​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​ដើម្បី​កុំ​ឲ្យ​អន់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​ប្អូន​ផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនចាំយូរ​ សូ​ដា នី​តា ក៏​តប​វិញ​ភ្លាម​ថា «​ខ្ញុំ​សុំ​មិន​តប ព្រោះ​ការ​គិត​ខុសគ្នា អីចឹង គួរ​ធ្វើការ​ផ្សង​ពី​គ្នា រៀន​អោយ​តម្លៃ​អ្នកដទៃ​ផង​!»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ យ៉ែម សំ​អូន លើកឡើងថា «​បើ​និយាយ​ពី​រឿង​តម្លៃ​រឹត​តែ​ឆ្ងាយ​គ្នា​ហើយ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​ខ្ញុំ​ត្រូវ​គុណ​ទ្វេដង​ពី​រឿង​អ្នក​ដែល​មិន​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​ ខ្ញុំ​គ្រាន់តែ​មិនដែល​និយាយ​តែ​បើ​អ្នក​បង្ខំ​ខ្ញុំ​អត់​និយាយ ​ខ្ញុំ​មាន​ភស្តុតាង​ទាំងអស់​ អ្នក​ដៀល​ប្រធាន​របស់​អ្នក​កប់​មាត់ នៅ​ហ៊ាន​តវ៉ា​ចង់បាន​តម្លៃ​ទៀត បើ​ចង់បាន​ខ្ញុំ​ឱ្យ ខ្ញុំ​មាន​ឯកសារ​គ្រប់យ៉ាង​ទាំងអស់ ទាំង​សំឡេង ទាំង​សំណេរ ដែល​មើលងាយ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក យ៉ែម សំអូន ដូច​ខាង​លើ​នោះ​ហើយ ​នៅ​ថ្ងៃ​ដដែល​​ សូ ដា​នី​តា ក៏​បាន​ប្រកាស​ទទួលយក​ភាពជា​ស្ត្រី​មេម៉ាយ ដោយ​បាន​សម្រេចចិត្ត​លែងលះ​ជាមួយ​ស្វាមី​របស់​នាង​លោក យុទ្ធ ឋានៈ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹង​នេះ​បានធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ក៏មាន​តួអង្គ​មួយចំនួន​បានចេញ​មុខ​ធ្វើការ​សម្របសម្រួល​វិវាទ​រវាង​គ្នា​នឹង​គ្នា។ តួយ៉ាង​ដូចជា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ជាដើម ក៏បាន​ចេញមុខ​ឈឺឆ្អាល​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ការ​សម្របសម្រួល​ទាំងនោះ​ មិនបាន​ពន្លត់​កំហឹង​មួយ​ឆាវ​របស់ សូ ដា​នី​តា ឡើយ ខណៈ​នាង​ក៏​មិនបាន​ឆ្លើយតប​ដោយ​ផល​វិជ្ជមាន​វិញ​នោះដែរ។ ទន្ទឹមនឹង​​នេះ គេ​​​ប្រទះឃើញ​លោក យុទ្ធ ឋានៈ ដែល​ជា​ស្វាមី​របស់ សូ ដា​នី​តា បានចេញ​មុខមក​កកាយ​រឿងនេះ​ម្ដង ដោយ​​អះអាងថា ការសម្រេចចិត្ត​របស់ សូ ដា​នី​តា គឺជា​រឿង​ដ៏​ត្រឹមត្រូវ ហើយ​គ្រប់យ៉ាង​គឺជា​កំហុស​របស់ខ្លួន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យុទ្ធ ឋានៈ បាន​និយាយថា​ ​ «​គាត់​(​សូ ដា​នី​តា​) បានសម្រេច​ចិត្ត​ត្រូវ​ហើយ ព្រោះ​ខ្ញុំ​មិនមែនជា​ប្ដី​ល្អ បង​ដេក​គិតពីរ​យប់ ឥឡូវ​បង​យល់​ហើយ​ថា ​បង​ត្រូវធ្វើ​បែបណា បង​ព្រម​ទទួល​ទង្វើ​ និង​កំហុស​គ្រាប់​យ៉ាង​ទាំងអស់ គ្រប់យ៉ាង​គឺ​បង​ជា​អ្នក​ខុស​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តារា​សម្ដែង​រូបនេះ​ ក៏បាន​ប្រកាស​ដែរ​ថា លោក​មិន​ទទួល​ទូរស័ព្ទ​សម្របសម្រួល និង​មិន​តប​ឆាត​បងប្អូន​ណា​ឡើយ សូមកុំ​ឆាត​មក​សួរ​លោក​ទៀត លោក​មិន​ចង់​ឆ្លើយ​អ្វី​ទាំងអស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​​​​​ នៅ​លើ​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​តារាចម្រៀង សូ ដា​នី​តា ប្រកាស​ផ្ដាច់ចំណង​ការងារ​ជាមួយ​លោក យ៉ែម សំ​អូន និង​លែងលះ​ស្វាមី​លោក យុទ្ធ ឋានៈនោះ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment