ការរញ្ជួយដីកម្រិត៥.៥រ៉ិចទ័របានវាយប្រហារកោះ Luzon ភាគខាងជើងប្រទេសហ្វីលីពីនខណៈដែលរំញ័របានត្រូវបានគេដឹងដល់ទៅទីក្រុង ម៉ានីល និង Quezon ឯណោះ។
ការរញ្ជួយដីដែលបានកើតឡើងនៅម៉ោង៣និង១៨នាទីព្រឹកថ្ងៃអាទិត្យមួយនេះគឺមានចំណុចកណ្តាលនៅក្នុងសមុទ្រចម្ងាយប្រហែល៣១គីឡូម៉ែត្រភាគឦសានកោះ Lubang។
វិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីនដែលហៅកាត់ PHIVOLCS បាននិយាយថា ការរញ្ជួយដីនេះមានកម្រិត៥.៥រ៉ិចទ័រនិងមានជម្រៅ៨៥គីឡូម៉ែត្រ។
យោងតាម PHIVOLCS បានឲ្យដឹងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិទេប៉ុន្តែការរញ្ជួយដីជាបន្តទៀតទំនងជានឹងកើតឡើង៕