មិន​លាក់លៀម! បវរកញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៨ រឿន ណាត និង​គូស្នេហ៍​ថ្មី​ បង្ហាញ​ខ្លួន​លើ​ទឹក​ដី​អង្គរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បវរ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៨ កញ្ញា រឿន ណាត បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាពិសេស​ក្នុង​ស្រទាប់​អ្នកគាំទ្រ​រូប​នាង ក្រោយ​បាន​ប្រទះឃើញ​នាង ​កំពុងតែ​បណ្តើរ​គូស្នេហ៍ នៅ​តំបន់​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​នាពេល​ថ្មីៗ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការបង្ហាញ​មុខ​បុរស​រូប​សង្ហា​ម្នាក់ ទំនងជា​គូស្នេហ៍​ថ្មី​ ដែល​ត្រូវ​មក​ស្អំ​បេះដូង​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បវរ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បាន​បែប​បាក់​ពី​សង្សារ​ចាស់​អស់​រយៈពេល​១​ឆ្នាំកន្លងមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿន ណាត ត្រូវបាន​មើលឃើញថា មាន​ភាពក្លាហាន​ក្នុងការ​បង្ហាញ​មុខមាត់​ពិត​របស់​គូស្នេហ៍​ថ្មី​របស់ខ្លួន​ជា​សាធារណៈ​ដោយ​​​បើកចំហ បន្ទាប់ពី​បែក​គ្នា​គូស្នេហ៍​ចាស់​។ បវរ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត ហាក់ដូចជា​មិនបាន​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ទៅដល់​ទីផ្សារ​សិល្បៈ​របស់ខ្លួន​នោះឡើយ ខណៈ​តារា​មួយចំនួន​នាពេល​កន្លងមក​ តែង​ព្យាយាម​បិទបាំង​ទំនាក់ទំនង​ស្នេហា ព្រោះ​ខ្លាំង​បាត់បង់​ទីផ្សារ ឬ​ធ្លាក់​ប្រជាប្រិយភាព ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​កត់សម្គាល់​រូបភាព​នៃ​ការស្និទ្ធស្នាល​រវាង រឿន ណាត និង​បុរស​ដែលជា​គូស្នេហ៍​នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបាន​ត្រូវបាន​អ្នកគាំទ្រ​តារា​ស្រី​រូបនេះ បង្ហោះ​នៅលើ​បណ្តាញ​សង្គម ដោយ​នៅក្នុង​នោះគេ​សង្កេតឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន បណ្តារ​អ្នកគាំទ្រ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះបីជា​មានការ​ជជីក​សួរ​ពី​ទំនាក់ទំនង​រវាង​នាង និង​បុរស​នោះ​ថា ជា​គូស្នេហ៍​ឬ​យ៉ាងណា រឿន ណាត ហាក់​មិន​មាន​ការ​ឆ្លើយតប​វិញ​ឡើយ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​ឃើញ​មាន​ភាព​ស្និទ្ធស្នាល​ប្រកបដោយ​ភាព​ផ្អែមល្ហែម​របស់​នាង​នា​ពេលនេះ មាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន ​បាន​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ដល់​រូប​នាង​ឲ្យ​បាន​សុភមង្គល និង​អាច​ឈាន​ដល់​ពិធីមង្គលការ​ជា​ផ្លូវការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា កញ្ញា រឿន ណាត បានប្រកាស​ពី​ចំណង​ស្នេហ៍​ដោយ​បើកចំហ​​ជាមួយ​លោក ជា ឃាង​ឈេ កាលពី​អំឡុង​ខែ​សីហា ​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹង​ឮ​ពី​ចាស់ទុំ​ទាំងសងខាង​។ នាង​ធ្លាប់បាន​បញ្ជាក់ដែរថា ការ​ប្រះស្រាំ​ចំណង​ស្នេហ៍​ជាមួយ​បុរស​សង្ហា​ស្អាត​ជា​អាណិកជន​រស់នៅ​ប្រទេស​អូស្ត្រាលី​រូបនេះ គឺ​មិន​មែន​មាន​អ្នក​ទី​៣​ណា​មក​ជ្រៀតជ្រែក​នោះឡើយ ហើយ​នាង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​រហូតមក ដោយ​ទៅណា​មក​ណា​ម្នាក់ឯង ទើបតែ​ពេលនេះ​ដាច់ចិត្ត​បង្ហាញមុខ​បុរស​ជា​គូស្នេហ៍​ថ្មី យ៉ាង​បើកចំហរ និង​ស្និទ្ធស្នាល​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment