ប្រទេសចិនកាលពីថ្ងៃអាទិត្យបានរាយការណ៍អំពីករណីឆ្លងវីរុសកូរ៉ូណាលើកដំបូងក្នុងរយៈពេលជាងមួយខែនៅក្នុងទីក្រុង Wuhan ដែលជាទីក្រុងនៃការផ្ទុះជំងឺលើកឡើងដំបូងកាលពីខែធ្នូឆ្នាំមុន។
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ការឆ្លងថ្មីចំនួន១៤ករណីត្រូវបានបញ្ជាក់។ គណៈកម្មការនេះបាននិយាយថា ករណីចំនួនពីរគឺជាករណីត្រូវបាននាំចូលទៅក្នុងប្រទេសនេះពីបរទេស។
វីរុសនេះបានលេចចេញជាលើកដំបូងក្នុងទីក្រុង Wuhan ដែលជាទីក្រុងឧស្សាហកម្មនិងដឹកជញ្ជូនដ៏ធំមួយនៅភាគកណ្តាលប្រទេសចិនកាលពីខែធ្នូ។
ចាប់តាំងពីពេលនោះមក ជំងឺនេះបានឆ្លងដល់មនុស្សជិត៤លាននាក់នៅទូទាំងពិភពលោកដោយបានឆក់យកជីវិត
មនុស្សជាង២៧០,០០០នាក់និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
ចំនួនអ្នកឆ្លងនៅក្នុងប្រទេសចិនមាន៨២,៩០១នាក់ខណៈចំនួនអ្នកស្លាប់ផ្លូវការមាន៤,៦៣៣នាក់៕