សំណេរ​របស់​ឯកឧត្ដម ហ៊ុន ជា​ និយាយ​ពី​ ជំនឿ​ទៅលើ​វត្ថុ​សក្ដិសិទ្ធិ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេររបស់ឯកឧត្ដម ហ៊ុន ជា​ និយាយ​ពី​ ជំនឿ​ទៅលើ​វត្ថុ​សក្ដិសិទ្ធិ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ផ្ទុះការចាប់អារម្មណ៍ជាថ្មី ដោយមានការចែករំលែក និងបញ្ចេញមតិឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសំណេរនោះ ឯកឧត្តមហ៊ុន ជា បានរៀបរាប់ថា «បាវចនា​ជាតិខ្មែរ ” ជាតិ សាសនា ព្រះមហាក្សត្រ ” – សាសនា គឺ​ចង់​សំដៅលើ វិន័យ​, ប្រព័ន្ធ​ជំនឿ សម្រាប់​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ឲ្យ​ដើរ​តាម​គន្លង​ល្អ​។​ ហើយ​សម្រាប់​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​គឺជា​សាសនា​ ដែល​ប្រជាជន​ខ្មែរ​គោរព និង​បន់ស្រន់​សុំ​សុខ​សប្បាយ​តាំងពី​បុរាណ​មកម្ល៉េះ​។ ហើយ​ការគោរព​នោះ​ អាច​ធ្វើជា​ព្រះពុទ្ធ​រូប​តូចៗ ឬទេ​វៈ​ផ្សេងៗ ដែល​អាចធ្វើ​ពី​លោហធាតុ​, ភ្លុក ឬ​ពី​ឆ្អឹង​សត្វ​ផ្សេងៗ​ៗ​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ដោយ​មួយ​រយៈ​ពេលនេះ ហាក់ដូច​បានឃើញ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បាន​ចុះ​ចាប់​និង​រឹបអូស​នូវ​រូបចម្លាក់​ទាំងនោះ ដោយ​ផ្អែកលើ​ការ​ការពារ និងមិន​អោយមាន​ការ​ជួញដូរ​របស់​ទាំងនោះ។​ ហើយ​ឥលូវ​សូម្បីតែ​ប្រជាពលរដ្ឋ​ដែលមាន​ភ្លុក ឬចែ​ដែល​បានមកពី​ដូនតា​របស់គាត់​យក​មក​ឆ្លាក់​ ក៏​អង្គការ​ទាំងនោះ​ហាមឃាត់​មិន​អោយ​ឆ្លាក់​ទៀត​, តើ​ការ​ធ្វើ​បែបនេះ​ផ្អែកទៅលើ​ច្បាប់​អ្វី​ខ្លះ​ទៅ លោក​ព្រះ​????

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ការចុះ​អនុវត្តន៍​នេះ បាន​គិត​ពី​ប្រវត្តិ​របស់​ដូនតា​យើង​ទេ​? ព្រោះថា​តាំងពី​ជំនាន់​សង្គ្រាម ដូនតា​យើង​គឺ​តែងតែ​គោរព និង​ជឿជាក់​ទៅលើ ព្រះ​ពុទ្ធរូប ឬទេ​វៈ​ផ្សេងៗ ទៅតាម​ការជឿ​របស់​ពួកគាត់​រៀងៗ​ខ្លួន​។​ តើ​អាច​ទេ​បើ​មានច្បាប់​ការពារ និង​រក្សា​នូវ​កេរ្តិ៍មរតក​របស់​ដូនតា ដើម្បីអោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​គោរព​បន្ត​??? ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្វីដែល​ខ្ញុំ​បកស្រាយ​ខាងលើ​ គឺ​ខ្ញុំ​ក៏​មិន​គាំទ្រ​ចំពោះ​ការ​សម្លាប់​សត្វព្រៃ​ផ្សេងៗ ដើម្បី​យក​ភ្លុក ឬ​ចែ យកមក​ជួញដូរ​លើ​ទីផ្សារ​ផងដែរ តែ​ខ្ញុំ​គ្រាន់តែ​ចង់​អោយ​អង្គភាព​ពាក់ព័ន្ធ បែងចែក​អោយ​បាន​ច្បាស់​បន្តិច ព្រោះថា​របស់​ខ្លះ​អាច​ជា​កេរ្តិ៍​ត​ពី​ដូនតា​របស់​ពួកគាត់​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ខា​ង​ផ្នែក​អភិរក្ស ដែល​បាន​ជួយ​ពន្យល់ និង​បកស្រាយ​ទៅកាន់​អង្គការ​ទាំងនោះ​ផងដែរ​។ ម្យ៉ាងទៀត​សូមមេត្តា​ក្រសួង ឬស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា មេត្តាជួយ​ការពារ​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​ទៅលើ​វត្ថុ​សាក​សិទ្ធិ តាំងពី​ដូនតា​យើង​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

!!!!!!​ជាពិសេស​សូម​លោក​អង្គការ សូម​សិក្សា និង​វិភាគ​អោយបាន​ច្បាស់លាស់ រវាង​វត្ថុ​ដែល​បានមកពី​ការបាញ់សម្លាប់ ឬ​ស្លាប់​ទៅតាម​ធម្មជាតិ​រប​ស់វា​។​!!!!!! ប្រវត្តិ​ដូនតា​ខ្មែរ​ខ្លាំង​ក៏​ដោយសារតែ​ជំនឿ​ទៅលើ​វត្ថុ​សាក​សិទ្ធិ​ទាំងអស់​នេះដែរ​។​ ពី​ខ្ញុំ ហ៊ុន ជា​, អ្នក​ស្រលាញ់​នឹង​ថែរក្សា របស់​ដូនតា​ខ្មែរ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment