គេ​ជា​ហង្ស ខ្ញុំ​ជា​កង្កែប! បុរស​ម្នាក់ ចង់​សុំ​ស្រឡាញ់​អ្នក​នាង ដេត ម៉ាលីណា តែ​មិន​ហ៊ាន ដោយសារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​លែងលះ​ជា​ផ្លូវការ​ជាមួយ​លោក ឌួង ឆាយ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ហើយ​ឃើញ​ថា សម្រស់​អ្នកនាង ដេ​ត ម៉ាលី​ណា កាន់តែ​ស្អាត​ជាង​មុន បើ​ទោះ​ពេលនេះ មាន​កូន​៣​នាក់​ហើយក៏​ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ គេ​សង្កេត​ឃើញ​ថា អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​បង្ហោះ​រូបថត​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ជាមួយ​នឹង​Caption​ដ៏​ទាក់ទាញ​ជាច្រើន ធ្វើ​ឲ្យ​មានការ​លើក​សរសើរ​ជារឿយៗ​ពី​រូប​សម្រស់​របស់​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ឈរ​បង្អួត​សម្រស់​ក្បែរ​រថយន្ត ភ្ជាប់​ជាមួយ​Caption​បែបនេះ​ថា «​និយាយ​ដើម​ខ្ញុំ​បាន​ខ្ញុំ​មិន​ហាម​ឡើយ ​តែ​កុំ​និយាយ​បំភ្លឺ​ស​ការពិត​អោយ​សោះ ​ឈប់​ខ្វល់​យូរហើយ​ថា ​អ្នកដទៃ​មើល​មក​យើង​បែប​ម៉េច ​ព្រោះ​ទោះ​យ៉ាង​ណា​ក៏​ប្ដូរ​ការ​គិត​របស់​អ្នកណា​មិនបាន​ស្រាប់​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២​នេះ អ្នកនាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ទៀត អមដោយ​Caption​ជា​បន្តបន្ទាប់​ថា «​មនុស្ស​ខ្លះ​ស្អាត​រូប តែ​អន់​ច​រិ​ត មនុស្ស​ខ្លះ​សម្ដី​ផ្អែម​ពិត តែ​ក្នុង​គំនិត​ពិសពុល​, គ្រប់គ្នា​មើល​មក​ខ្ញុំ​ជា​មនុស្ស​ឬ​ក​ព្រោះ​ខ្ញុំ​មិនសូវ​ចេះ​និយាយ​ច្រើន​ដូច​គេ​ចេះតែ​ញញឹម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើងថា «​អត់​ឫក​ទេ​ធ្លាប់​ជួប​នៅ​ហាង​, ឫក​មែន​នឹង សុំ​ស្រលាញ់​យូរហើយ​តែ​មិន​តប ហាសៗ​និយាយ​លេង​ទេ​មិន​ហ៊ាន​ទេ គេ​ជា​ហង្ស ខ្ញុំ​ជា​កង្កែប​, ពិតជា​ត្រឹមត្រូវ​ណាស់​ប្អូនស្រី បើ​តាម​រឿង​ភាគ​វិញ អោយ​តែ​ស្រី​ស្អាត​សម្បូរ​ពិស​ណាស់​, និយាយ​ត្រូវ​អូន​សំខាន់​អូន​ស្អា​ត​ពិត​គំនិត​ល្អ​មិនចេះ​ពិសពុល ជា​ម្តាយ​ល្អ​របស់​កូនៗ Idol ស្អាត​ជាង​នាង​ក្រោយ​នោះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កន្លងមក ក៏​មាន​បុរស​ជាច្រើន តាម​ស្រឡាញ់​អ្នកនាង ដេ​ត ម៉ាលី​ណា ផង​ដែរ តែ​ត្រូវ​បាន​អ្នកនាង បដិសេធ ហើយ​ថែមទាំង​លើកឡើង​ទាំងអស់​សំណើច​ថា «​ថ្ងៃនេះ​មានរឿង​ចង់​និយាយ​តើ​បងប្អូន​ពូ​មីង គិត​យ៉ាងម៉េច​ដែរ​ហើយ​ចំពោះ​រឿង​ហង្ស​និង​នាគ តើ​ម្នាក់​ណា​ជា​ហង្ស​ម្នាក់ណា​ជា​នាគ​? ​ហើយ​រឿង​មួយទៀត​ដែល​គាត់​និយាយថា ​នឹង​មិន​ធ្វើ​អោយ​ខ្ញុំ​យំ ហើយ​ខ្ញុំ​ចង់​ប្រាប់​គាត់​ថា ​ខ្ញុំ​ឥឡូវ​យំ​មិន​ចេញ​ទឹកភ្នែក​ទេ​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment