វាសនាមើលមិនឃើញ! ពី​មុន​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ពេល​នេះ ​នាយ​ក្រូច សម្ងំ​ធ្វើ​វិឡារ​ចង់​ប៉ុន​សាលា ម្នាក់ៗ​ឃើញ​ហើយ​លាន់​មាត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងក្លាយជាតារាកំប្លែងដ៏ល្បីដូចសព្វថ្ងៃនេះ បើក្រឡេកទៅមើលជីវិត​អតីតកាល​របស់នាយក្រូច កាលពីជាង១០ឆ្នាំមុនវិញ ឃើញ​ថា ដុនដាប​ខ្លាំងណាស់ រក​អង្ករ​ច្រកឆ្នាំសឹងពុំបានផង។ បើ​និយាយ​ពី​ផ្ទះ​វិញ គឺ​ដំបូល​ប្រក់​មេឃ ពេល​ភ្លៀង​ម្តងៗ សុំ​ផ្ទះ​គេ​ជ្រកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ក្រូច មាន​ឈ្មោះ​ពិត​ថា សេន សុប៊ុន កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ នៅ​ភូមិ​ត្រាចកុះ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ នាយក្រូច​ ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣​នាក់​(ស្រី​២​ប្រុស​១​)​ដែល​មាន​ឪពុក​ឈ្មោះ ញ៉ែម ប៊ឿន អាយុ​៥៨​ឆ្នាំ ជា​គ្រូខ្មែរ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ និង ម្តាយ​ឈ្មោះ ឃឹម យ៉ាន អាយុ​៦២​ឆ្នាំ​អតីត​តួល្ខោន​សព្វថ្ងៃ​ជា​ស្ត្រី​មេផ្ទះ​។ រីឯ​ប្អូន​ស្រីពៅ​របស់​នាយ គឺ​នាង អ៊ីត ជា​តារា​កំប្លែង​រួម​ក្រុម​សព្វថ្ងៃ​ដែល​មាន​ឈ្មោះ​ពិត​ថា សេន ចិន្តា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​អំឡុង​ពេល​ធ្វើការ​នៅ​រោងចក្រ នាយក្រូច​បាន​រៀបការ​ជាមួយ​នឹង​នារី​រួម​ស្រុក​ឈ្មោះ ប្រាក់ សុវណ្ណ តាម​ការ​ចាត់ចែង​របស់​ចាស់ទុំ ដែល​នៅពេល​នេះ​នាយ​មាន​កូន​ពីរ​នាក់​(​ស្រី​១​ប្រុស​១​)។ រីឯ​នាង អ៊ីត វិញ​ក៏​មាន​គ្រួសារ​រួច​ហើយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ ធ្លាប់​រៀបរាប់​ពីប្រវត្តិដ៏កម្សត់របស់ខ្លួន ពេល​មកភ្នំពេញដំបូងថា ៖ «មក​ភ្នំពេញ​ដំបូង ចង់​ធ្វើ​រោងចក្រ តែ​គេ​សុំ​១៥០​ដុល្លារ​មុន អត់​ប្រាក់​ទេ ម្តាយ​ក៏​លក់​គោ​ឲ្យ​ទម្រាំ​បាន លុះ​ឲ្យ​ប្រាក់​គេ​សង្ឃឹម​បាន​ធ្វើការ តែ​ចាំ​យូរ​ទៅៗ ទើប​ដឹង​ថា​គេ​បោក ពេល​នោះ ខ្ញុំ​ចាប់ផ្តើម​វេទនា​មែនទែន ផ្ទះ​ក៏​អត់​នៅ ទៅ​ស្រុក​ក៏​អត់​ហ៊ាន​ទៅ​ព្រោះ​ខ្មាស​គេ ខ្ញុំ​ក៏​ត្រាច់ចរ​ពេញ​ភ្នំពេញ​ហ្នឹង​តែ​ម្តង ចុងក្រោយ​ខ្ញុំ​ទៅ​ដេក​នៅ​សំយាប​សាលា​ឥន្ទ្រ​ទេវី ខ្ញុំ​សល់​តែ​២០០០​រៀល​ប៉ុណ្ណោះ ទិញ​នំបុ័ង​ហូប​សន្សំ​សំចៃ​បន្តិច​ម្តងៗ ផឹក​ទឹកទុយោ អស់​រយៈពេល​១​សប្តាហ៍។ ពេល​នោះ​ខ្ញុំ​មិនមែន​ជា​មនុស្ស​ទេ ដូច​ខ្មោច​អ៊ីចឹង មូស​ខាំ​ពេក សូម្បី​តែ​ធ្វើ​សំណង់​ក៏​គេ​លែង​យក​ដែរ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ក្រូច បន្ត​ថា ៖​ «​សំណាង​ដែរ នៅពេល​ស្ទើរតែ​ដាច់ពោះ​ទៅ​ហើយ ក៏​បាន​ជួប​នឹង​អ្នក​ស្គាល់​គ្នា​គេ​នាំ​ឲ្យ​ចូល​ធ្វើការ​រោងចក្រ​ក៏​បាន​ប្រាក់​ខែ​ខ្លះ តែ​ធ្វើ​មិន​បាន​ប៉ុន្មាន​ផង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឈប់​វិញ ព្រោះ​ប្រាក់​ខែ​៤០​ដុល្លារ​ពេល​នោះ​ចាយ​អត់​គ្រប់ ហើយ​ម្តាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ហាត់​រៀន​កំប្លែង ហើយ​ខ្ញុំ និង​អាអ៊ីត ក៏​ទៅ​ហាត់​បន្ត​នៅ​ខេត្ត​កំពង់ស្ពឺ ពេល​នោះ​រៀន​ផង រត់​ម៉ូតូឌុប រត់​រ៉ឺម៉ក និង​លក់​ធ្យូង​ផង។ តែ​ឆ្លៀត​ពេល​ខ្ញុំ​តែង​ឈប់​មើល​លោក​គ្រូ​កុយ គ្រូ​សាន​ម៉ៅ ច្រៀង​កំប្លែង​កាត់​សក់​នៅ​តាម​រោងការ ខ្ញុំ​មាន​កូន​សៀវភៅ​មួយ​សម្រាប់​កត់ត្រា​ថា អ្នក​ណា​លេង​ស្ទីល​អីៗ ហើយ​យក​មក​បំបែក​ខ្លួនឯង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្តីព្យាយាម នាយ ក្រូច ក៏​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​យូរៗ​ម្តង​នៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ជាមួយ​នាយ តឹង និង​នាយ តាក់ស៊ី ហើយ​ក្រោយ​មក​នាយ​តាក់ស៊ី​ក៏​បាន​បបួល​ទៅ​ប្រឡង​នៅ​ស៊ីធីអិន តែ​ជំហាន​ដំបូង​នាយក្រូច​បាន​បដិសេធ ព្រោះ​នាយ​តែង​វង្វេង​ផ្លូវ​នៅ​ភ្នំពេញ និង​ខ្លាច​ការ​ប្រឡង​មាន​ការ​ប្រើ​លុយកាក់​ជា​សំណូក​។ ទីបំផុត​ក្រោយ​ប្រឡង​នាយ ក្រូច ក៏​បាន​ក្លាយ​ជា​តារាកំប្លែង​ប្រចាំ​ទូរទស្សន៍​ស៊ីធីអិន ព្រម​គ្នា​ជាមួយ​នឹង​ប្អូនស្រី​របស់​ខ្លួន​គឺ​នាង អ៊ីត និង​ក្មួយប្រុស គឺ​នាយ ចឺម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នេះគ្រាន់តែជីវិតពីអតីតកាលប៉ុណ្ណោះ ខណៈបច្ចុប្បន្នវិញ នាយក្រូច មានជីវភាពធូរធារខ្លាំងណាស់ ហើយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថែមទាំងបង្ហាញទិដ្ឋភាពវិឡារកំពុងសាងសង់យ៉ាងស្កឹមស្កៃចង់ប៉ុនសាលាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយទិដ្ឋភាពវិឡាររបស់ខ្លួន នាយក្រូច បញ្ជាក់ថា «ជិតបានជួបជុំគ្នាហើយបងប្អូន»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម ដែលជាអ្នកគាំទ្រ នាយ បានបញ្ចេញមតិថា «បានផ្ទះស្អាតណាស់ អញ្ជើញអ្នកព្រះវិហារទៅផង, ផ្ទះស្អាតណាស់ពូ, ស្ងាត់ៗជិតហើយបង, ជិតរួចហើយបងក្រូច, បងក្រូចសម្បូរលុយម្លេះ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment