មានពន្លឺខ្លះហើយ! ករណី​ស្លា.ប់​របស់​Tangmo​យ៉ាង​អាថ៌កំបាំង​, តុលាការ ​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​៣​នាក់ និងសម្រេចថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ Wisapat “Sand” Manomairat ត្រូវ​បាន​តុលាការ​ចេញ​​ដីកា​ចាប់​ខ្លួន ​ដោយ​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុង​ការ​លង់ទឹក​ស្លា.ប់​របស់​តារា​សម្តែង​ទូរទស្សន៍ Nida “Tangmo” Patcharaveerapong។ ពេលនេះ កំពុងរង់ចាំការសម្របសម្រួលឱ្យ ខាងភាគី Sand ចូលខ្លួនមកទទួលការចោទប្រកាន់។ ចំណែក​គូកន​ពីរ​នាក់​ទៀត​ ឥឡូវនេះ​ប្រឈម​នឹង​ការ​ចោទប្រកាន់​បន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Jiraphat Phumjit ស្នងការ​នគរបាល​ខេត្ត​ភូមិភាគ​ទី​១ បាន​និយាយ​ថា តុលាការ​ខេត្ត Nonthaburi កាលពី​ថ្ងៃ​សៅរ៍​ បានអនុម័ត​សំណើ​ដោយ​អ្នកស៊ើប​អង្កេត​នៅ​ស្ថានីយ​ប៉ូលិស​ស្រុក Muang ដើម្បី​ចេញ​ដីកា​នេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Wisapat អាយុ 35 ឆ្នាំ​ស្ថិត​ក្នុងចំណោម​មនុស្ស 5 នាក់​ដែល​ជិះទូក​ល្បឿន​លឿន​ជាមួយ Nida អាយុ 37 ឆ្នាំ​ដែល​បាន​ធ្លាក់​ក្នុង​ទន្លេ​ចៅ​ប្រា​យ៉ា​កាលពី​យប់​ថ្ងៃទី 24 ខែកុម្ភៈ​។ សាកសព​របស់​នាង​ត្រូវបាន​គេ​រកឃើញ​ពីរ​ថ្ងៃ​ក្រោយមក ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​នាង​បាន​ធ្លាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Decha Kittiwitthayanan មេធាវី​​ម្តាយ​របស់ Nida ក៏បាន​បញ្ជាក់​ពី​ការយល់ព្រម​លើ​ដីកាចាប់ខ្លួន​ផងដែរ​។​ ជាមួយគ្នានេះ ប៉ូលិស​បានដាក់​ការចោទប្រកាន់​បន្ថែម​លើ​បុរស​ពីរ​នាក់​ដែល​ជិះទូក​ល្បឿនលឿន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tanupat “Por” Lerttaweewit ម្ចាស់​ទូក និង Phaiboon “Robert” Trikanjananun បាន​មកដល់​ស្ថានីយ​ស្រុក Muang ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​រាយការណ៍​ទៅ​អ្នកស៊ើប​អង្កេត​ជា​លើក​ទី​បី​។​បុរស​ពីរ​នាក់​មុននេះ ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tanupat អមដោយ​មេធាវី​របស់លោក​ បានមក​ដល់​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក ហើយ​បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​។ លោក Phaiboon បាន​បង្ហាញ​ខ្លួន​មួយ​ម៉ោង​ក្រោយមក ដោយបាន​ជួប​អ្នកស៊ើប​អង្កេត ហើយ​ក៏បាន​ចាកចេញ​ដោយ​មិនបាន​ផ្តល់​បទសម្ភាសន៍​អ្វី​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Pol Col Jaturon Anurakbundit ប្រធាន​ប៉ុស្តិ៍​ស្រុក Muang បាន​និយាយថា បុរស​ទាំងពីរ​នាក់​ត្រូវ​រាយការណ៍​ប្រាប់​ប៉ូលិស​រៀងរាល់5 ថ្ងៃ​ក្រោម​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ ការ​ណាត់ជួប​បន្ទាប់រ​បស់​ពួកគេ​ត្រូវ​បានកំណត់​សម្រាប់​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ ដែលជា​គម្លាត​រយៈពេល 7ថ្ងៃ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Pol Col Jaturon បាន​និយាយថា ការចោទប្រកាន់​បន្ថែម​ចំនួន​ពីរ​ប្រឆាំងនឹង​អ្នក​ទាំងពីរ​ គឺ​ពីបទ​ផ្តល់​សេចក្តីថ្លែងការណ៍​មិន​ពិត និង​បំផ្លាញ​ភស្តុតាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចោទប្រកាន់​លើ​សេចក្តីថ្លែងការណ៍​មិន​ពិត​ទាក់ទង​នឹង​ការឆ្លើយតប​ពីមុន​របស់​ពួកគេ​ចំពោះ​សំណួរ​អំពី​ថា​តើ​គ្រឿ.ង​ស្រវឹ.ង​ មាន​​​នៅលើ​ទូក​ដែរឬទេ ខណៈដែល​អ្នកស៊ើប​អង្កេត​បាន​រកឃើញថា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ចំនួន​បី​ដប​ត្រូវបាន​ប្រើប្រាស់​។ លោក​បន្តថា ការបំផ្លាញ​វត្ថុតាង​ពាក់ព័ន្ធ​នឹង​ដប និង​កែវ​ដែល​គេ​បោះចោល​ក្នុង​ទន្លេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Phaiboon ដែល​បើកទូក​បាន​សារភាព​មុននេះ​ថា ​ខ្លួន​បាន​បង្ក​ការ​​​ឃ្លីងឃ្លោង​ ដែល​បាន​បណ្ដាលឲ្យ​តារា​ស្រី​Tangmoធ្លាក់ពីលើ​ទូក​ស្លាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Udorn Yomcharoen ស្នងការរង​នគរបាល​ខេត្ត​ទី​១ មានប្រសាសន៍ថា លោក Phaiboon បាន​ប្រាប់​អ្នកស៊ើប​អង្កេត​ថា លោក​មានចំណេះដឹង​តិចតួច​អំពី​ការ​បើកទូក ប៉ុន្តែ​ចង់​សាកល្បង​នៅ​យប់​ថ្ងៃកើតហេតុ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទូក​នោះ​ ជា​របស់​លោក Tanupat ។ លោក និង​លោក Phaiboon ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ ដែល​នាំ​ឲ្យ​តារា​ស្រី​រូបនេះ​ស្លាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment