នោះ​! វីរុស​កូ​រ៉ូ​ណា​ចូលដល់​សេត​វិមាន​ចំពេល​មានការ​ភ័យខ្លាច​ថា លោក Trump និង​អនុ​ប្រធានាធិបតី​អាច​នឹង​ឆ្លង​

​បុគ្គលិក​សេត​វិមាន​ត្រូវបាន​គេ​បញ្ជា​ឲ្យ​ពាក់​ម៉ាស​នៅពេល​ចូល​បន្ទប់ West Wing បន្ទាប់ពី​ជំនួយការ​ពីរ​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​ការិយាល័យ​បុគ្គលិក​សេត​វិមាន​បាន​និយាយថា បុគ្គលិក​ទាំងអស់​ត្រូវ​តែ​ពាក់​ម៉ាស់​គ្រប់ពេល​លើកលែងតែ​ពេល​អង្គុយ​នៅ​តុ​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​បញ្ជា​នេះ​បាន​កើតឡើង​បន្ទាប់ពី​ជំនួយការ​របស់លោក​អនុ​ប្រធានាធិបតី Mike Pence និង​ឥស្សរជន​របស់លោក​ប្រធានាធិបតី Trump បាន​ធ្លាក់ខ្លួន​ឈឺ​។​

​ដោយ​បង្ហាញខ្លួន​ទាំង​គ្មាន​ពាក់​ម៉ាស់​នៅក្នុង​សួន Rose Garden សម្រាប់​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បាន​អះអាងថា លោក​មិនចាំបាច់​ធ្វើតាម​ការណែនាំ​នេះ​ទេ​ព្រោះ​លោក​បាន​រក្សា​គម្លាត​ពី​មនុស្ស​គ្រប់គ្នា​រួចទៅហើយ​។​

​គោលការណ៍​ណែនាំ​ថ្មី​ដែល​ត្រូវ​បានចេញ​នៅក្នុង​អនុស្សរណៈ​មួយ​ទៅកាន់​បុគ្គលិក​របស់​ប្រធានាធិបតី​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​រឹតបន្តឹង​នីតិវិធី​នៅ​កម្រិត​ខ្ពស់បំផុត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ស្របពេល​មានការ​ភ័យខ្លាច​ថា លោក Trump និង​អនុ​ប្រធានាធិបតី​លោក Mike Pence អាច​ឆ្លង​វីរុស​នេះ​។​

​អ្នកជំនាញ​ផ្នែក​យោធា​របស់លោក Trump និង​លេខាធិការ​សារព័ត៌មាន​របស់លោក Pence សុទ្ធតែ​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​កាលពី​សប្តាហ៍​មុន​៕

Related posts

Leave a Comment