មិន​នឹក​ស្មាន! ជាង​១០​ឆ្នាំមុន អ្នក​គាំទ្រ​ម្នាក់ ខំ​ជិះ​ម៉ូតូ​ស្កាត់​ទៅ​ជួប ឆន សុវណ្ណរាជ ជាង១០​ឆ្នាំ​ក្រោយ ស្រាប់​តែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​រឿង​មួយ​ដ៏​មិន​នឹកស្មាន​ដល់​មួយ ខណៈ​អ្នកគាំទ្រ​ម្នាក់ បាន​រៀបរាប់​ប្រវត្តិ​ដ៏​ជូរចត់​កាលពី​ជាង​១០​ឆ្នាំមុន ខំ​ជិះ​ម៉ូតូ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ស្កាត់​ទៅ​ជួប​លោក​ឆន សុវណ្ណ​រាជ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ តែ​បែរជា​ទៅ​មិនទាន់ ព្រោះតែ​ធ្លាយ​ម៉ូតូ​តាមផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ការ​ធ្លាយ​ម៉ូតូ​តាមផ្លូវ​ហើយ​ទៅ​មិនទាន់​កម្មវិធី​ កាលពី​ជាង​១០​ឆ្នាំមុន​នោះ វា​មិនទាន់​សំខាន់​នោះទេ អ្វីដែល​សំខាន់​នោះ រហូតមកដល់​ពេលនេះ អ្នកគាំទ្រ​ដ៏​ស្ម័គ្រស្មោះ និង​គួរ​​​ឲ្យ​សរសើរ​ទឹកចិត្ត​ម្នាក់​នេះ មិន​ទាន់​បាន​ជួប​អាយ​ដល​របស់​ខ្លួន​នៅឡើយ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ លោក​ឆន សុវណ្ណ​រាជ ច្រៀង​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កាលពី​ជាង​១០​ឆ្នាំមុន​នោះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Reach Music HD» បាន​រៀបរាប់​យ៉ាង​កម្សត់ លាយ​លំនឹង​សំណើច​ថា «​សុំ​ហែកកេរ្តិ៍ អេ​ដ​មីន​តិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិ​ដ៏​ជូរចត់ នឹកឃើញ​កាល​ហ្នឹង ខំ​ស្កាត់​ឡើង​តាំងពី​ខេត្ត​ដី​ជាង​60Km ថា​ចង់​ឡើង​មក​មើល​អាយ​ដល ផ្ទាល់​មានអី​ធ្លាយ​ម៉ូតូ​កណ្តាល​ទី បណ្ដើរ​បែកញើស​ខ្ចាយ ​ឆ្ងាយ​មិន​សំខាន់ សំខាន់​គឺ​មក​មិនទាន់ ហើយ​មក​មិនទាន់​ក៏​មិន​សំខាន់ សំខាន់​ពេលនេះ​ជាង​១០​ឆ្នាំ​ហើយ នៅឡើយ​មិនទាន់បាន​ជួប​គាត់ fanSVReach»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ​ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន មានការ​ចាប់អារម្មណ៍ និង​លើក​ឡើង​ថា «​កម្សត់​ណាស់ Admin, កាល​នុង​តន្ត្រី​យុវវ័យ​ពេញ​និយម​ខ្លាំង​ណាស់​, ជំនាន់ Concert ចាក់​CD, តស៊ូ​ណាស់ admin, ដល់​ថ្នាក់​នឹង​ផង​សូម​សរសើរ​, ឆន្ទៈ​ខ្លាំង សុំ​សរសើរ, នឹក​កម្មវិធី​ប៉ុស្តិ៍​លេខ​៥​នេះ​ណាស់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment