អគ្គិភ័យមួយនៅមន្ទីរពេទ្យក្រុង St Petersburg បានសម្លាប់អ្នកជំងឺកូរ៉ូណាចំនួន៥នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ការឆាបឆេះនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៃម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម។
ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសនេះបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ភ្លាមៗហើយមនុស្ស១៥០នាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាតើមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះទេ។
គេហទំព័រព័ត៌មាន NTV របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា អគ្គិភ័យនេះមិនបានឆាបឆេះចេញក្រៅពីបន្ទប់ដាក់អ្នកជំងឺ Covid-19 នៅជាន់ទីប្រាំមួយទេ។
គួរបញ្ជាក់ថា អ្នកជំងឺទាំងអស់ដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យ St George គឺសុទ្ធតែជាអ្នកដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម៕