ជិត​ក្លាយ​ជា​ឧកញ៉ា! បាន​សង្សារ​ក្រោយ​ រាសី ​នាយ​ចឺម ​ឡើង​ស្រើតៗ​ផុត​ពី​ទិញ​ផ្ទះ ទិញ​ឡាន​ ស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ចឺម ដែល​ធ្លាប់តែ​មានឈ្មោះ​ជា​បុរស​សម្បូរ​ស្នេហ៍​ល្បី​ថា ញ៉ែ​មិន​រើសមុខ​នោះ ពេលនេះ​បាន និង​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​តារា​សម្តែង ដែល​ជា​អ្នក​មេម៉ាយ​រូប​ស្រស់​កូន​មួយ ហើយ​ជា​ចំណង​ស្នេហ៍​ច្បាស់លាស់​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗ​នេះ នាយ​ចឺម និង​គូស្នេហ៍ បានសម្រេច​ទិញ​វិឡារ​រួមគ្នា ក្នុងនោះ អតីត​តារា​កំប្លែង​រូប​នេះ​ប្រាប់​ថា​ ៖​ «​អត់​បាន​ទៅជា​មួយ​មេ​ធំ​ទេ ទុក​ឲ្យ​មេ​ធំ​ទៅ​រើស ពិតជា​អរគុណ បងស្រី​និង​បងប្រុស ដែល​ឲ្យ​មេ​ដណ្ដើម​ផ្ទះ​កែង​បង​បាន សង្ឃឹម​ការងារ​ថ្មី​របស់​មេ​ធំ និង​បងប្រុស​បងស្រី ជោគជ័យ​ឆាប់ៗ​នេះ​បាទ គ្នា​យើង​តើ​បង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ នាយ​ចឺម ក៏បាន​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​មួយគ្រឿង​ទើប​ទិញ​ក្ដៅៗ ម៉ាក Ford Mustang ពណ៌​លឿង ហើយ​និយាយថា «​តោះ​ជប់លៀង បងប្អូន​យើង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ នាយ ចឺម បាន​យក​រថយន្ត​នេះ ទៅ​ស្រុកកំណើត​របស់​ខ្លួន ស្ថិត​ក្នុង​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ថែមទាំង​បាន​និមន្ត​ព្រះសង្ឃ មក​ប្រោះព្រំ ដើម្បី​សុំ​សេចក្តី​សុខ និង​លាភ​ជ័យ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ គូស្នេហ៍​របស់​នាយ ចឺម អ្នកនាង សេង សុខ​ឃីម បានបញ្ជាក់​បន្ថែម​ជុំវិញ​រឿងនេះ និង​បួងសួង​ថា «​ថ្ងៃ​ល្អ ខែ​ថ្មី យក​ឡាន​ថ្មី​យក​ផ្ទះ មាន​លាភ​មានជ័យ ហេង​ហេង រកស៊ី​មាន ទៅ​ទីកន្លែង​ណា ជួបតែ​មនុស្ស​ល្អៗ ឲ្យ​ក្រុមគ្រួសារ​ជួបតែ​រឿង​ល្អៗ 29/03/2022»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាយចឺម ថែមទាំងបង្ហាញទិដ្ឋភាពធ្វើផ្លូវជូនអ្នកភូមិ ហើយប្រាប់ថា «ធ្វើបុណ្យទាន់រកបាន​ ជួយធ្វើផ្លូវជូនឃុំមហាឫស្សីយើង​ អរគុណដល់មេភូមិ អរគុណមេឃុំ ដែលបានជួយ ស្រុកភូមិយើង ហេងៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញថា ត្រឹមរយៈពេល៣ខែប៉ុណ្ណោះ រាសីនាយចឺម ឡើងស្រើតៗតែម្ដង ទើបតែទិញវិឡាររួមគ្នាជាមួយគូស្នេហ៍មិនទាន់បានប៉ុន្មាន ទិញឡានថ្មីបាត់ ហើយថែមទាំងមានលុយធ្វើផ្លូវជូនអ្នកភូមិថែមទៀត។ នេះ អាចនិយាយបានថា សង្សារក្រោយ ពិតជានាំហុងស៊ុយអោយនាយចឺមស្រឺតៗតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការលើកឡើងថា «អីយ៉ាស់ជិតក្លាយជាឧកញ៉ាចឺមហើយចឹងប្អូន, អីយ៉ាស់ជិតក្លាយជាឧកញ៉ាចឺមហើយចឹងidolឃើញចឹងខ្ញុំសប្បាយជុំនួស, ធ្វើផ្លូវបានបុណ្យធំធេងណាស់បងចឺម អរគុណ។, ទឹកចិត្តល្អ អ្នកភូមិធ្វើដំណើរបានស្រួល អាយដល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារាចម្រៀង ដែលបាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​​​ចឺម​ ក្រោយពីផ្ដាច់និស្ស័យស្នេហ៍ជាមួយអតីតសង្សារ គឺស្រីស្អាត ហ្វាហ្វា ក៏បានចាប់ផ្ដើមជីវិត​ថ្មីជាមួយនឹងអ្នកមេម៉ាចាយរាងកូនមួយអ្នកនាង សេង សុឃីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន នាយចឺម និង ស្រីស្រស់ សេង សុឃីម បាននិងកំពុងកសាងអនុស្សាវរីយ៍ និង​ភាព​​ផ្អែមល្ហែម ល្អូកល្អិនជាមួយគ្នា ដើម្បីស្វែងយល់ចិត្តឱ្យកាន់តែច្បាស់ មុនឈានដល់ថ្ងៃ​ចូល​រោង​ជ័យ៕

Related posts