ត្រឹម​២៤​ម៉ោង​ចុងក្រោយ រុស្ស៊ី​មាន​អ្នក​ឆ្លង​កូ​រ៉ូ​ណា​ជាង​១​ម៉ឺន​នាក់​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​មានការ​ឆ្លង​ច្រើន​បំផុត​លំដាប់​ទី​២​បន្ទាប់ពី​អាមេរិក​

​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់ថា​មាន​ករណី​វីរុស​កូ​រ៉ូ​ណា​ចំនួន​២៣២,០០០​ករណី​ដែល​នេះ​ជា​ចំនួន​ករណី​ឆ្លង​ខ្ពស់បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​។​

​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ប្រទេស​នេះ​បាន​រាយការណ៍​ថា​មានការ​ឆ្លង​ដល់​មនុស្ស​១០,៨៩៩​នាក់​ហើយ​នេះ​ជា​រយៈពេល​១០​ថ្ងៃ​ជាប់​គ្នា​ដែល​ចំនួន​ករណី​មាន​លើសពី​១០,០០០​នាក់​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​គឺមាន​អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី Vladimir Putin ឈ្មោះ Dmitry Peskov​។​

​ថ្វីបើ​ចំនួន​ករណី​ឆ្លង​ដែល​ត្រូវបាន​បញ្ជាក់​មាន​កម្រិត​ខ្ពស់​ក៏ដោយ​ក៏ប៉ុន្តែ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​រុស្ស៊ី​គឺមាន​ត្រឹមតែ​២,១១៦​នាក់​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជាង​១.៣​លាន​ករណី​ពោលគឺ​ច្រើនជាង​ប្រទេស​ដទៃទៀត​ជិត​៦​ដង​ឯណោះ​។​

​ចំនួន​នៃ​ការស្លាប់​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​នៅ​អាមេរិក​បាន​កើន​ដល់​៨១,០០០​នាក់​៕


Related posts