កាន់តែក្ដៅហើយ! ទីបំផុត Gatick បានចូលសារភាព ហើយត្រូវគេចោទប្រកាន់ពីបទ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​ស្រី​Tangmo បាន​ធ្លាក់​ចូល​ទន្លេ​ចៅ​ប្រា​យ៉ា​ កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​ទូក​ល្បឿន​លឿន​ជាមួយ​អ្នក​រួមដំណើរ​៥​នាក់​ផ្សេងទៀត​ជិះ​លើ​នោះ។ សាកសព​របស់​នាង ​ត្រូវបាន​គេ​រកឃើញ​ពីរ​ថ្ងៃ​ក្រោយមក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ឧប្បត្តិហេតុ​កើតឡើង​នៅ​ជិត​ផែ Pibul 1 ក្នុង​ខេត្ត Nonthaburi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែទៅហើយ សំណុំរឿងរបស់នាងនៅមិនទាន់បញ្ចប់នៅឡើយ ហើយហាជនថៃ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា លទ្ធផលចុងក្រោយនៃការស្លាប់របស់នាងបណ្ដាលមកពីអ្វីឲ្យប្រាកដនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សចំនួន៥នាក់នៅលើទូកជាមួយTangmoក្នុងអំឡុងពេលនាងធ្លាក់ចូលទឹកទន្លេនោះរួមមាន លោកTanupat “Por” Lerttaweewit, លោកPhaiboon “Robert” Trikanjananun, នាងIdsarin “Gatick” Juthasuksawat, នាងWisapat “Sand” Manomairat និង លោកNitas “Job” Kiratisoothisathorn។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះពួកគេទាំង៥នាក់នេះ បើតាម លោក Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nidaមានជំនឿថា មនុស្សចំនួន៥នាក់នោះ មិនរួចខ្លួនទេ អាចនឹងត្រូវកាត់ទោសទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពីពេលថ្មីៗនេះ ជនសង្ស័យ ៣ នាក់ ក្នុងចំណោម ៥ នាក់ គឺ Poh, Robert និង Sand ដែលបានរួមទូកជាមួយនឹងតារាស្រី Tangmo បានចូលប្រគល់ខ្លួនទៅតាមការកោះហៅរបស់តុលាការ ទាក់ទងនឹងករណីការស្លាប់របស់នាងហើយ ដែលមានករណីបំភ្លៃការពិត ការបើកបរសេពគ្រឿងស្រវឹង និង ការធ្វេសប្រហែសធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ​នេះ មានជនសង្ស័យមួយរូបទៀត គឺ Job ក៏បានចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសតាមការដីការកោះហៅហើយ ព្រមទាំងមានមេធាវីផ្ទាល់ខ្លួនមកជាមួយផងដែរ ក្នុងនោះគេបានមកនេះ គឺដើម្បីទទួលស្គាល់ពាក្យបណ្តឹងទាក់ទងនឹងមាត្រាទី ១៨៤ ការបំផ្លាញភស្តុតាង ដែលជាការបំផ្លាញភស្តុតាងនៅលើទូកពេលកើតហេតុនោះឯង។ ចំពោះ Gatick នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ដដែល ក៏នឹងចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសបន្តទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការឱ្យដឹងបែបនេះ នៅល្ងាចថ្ងៃទី ០៤ ដដែលនេះ គេបានរាយការណ៍ឱ្យដឹងថា Gatick បានសារភាពហើយ ហើយនាងក៏ត្រូវបានគេចោទប្រកាន់ពីបទបានភូតភរ និង រាយការណ៍មិនពិតពីករណីស្លាប់របស់ Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការស៊ើបអង្កេតចប់ គេនឹងកាត់ទោសនាងតាមផ្លូវច្បាប់ ហើយមុន​នឹង​បញ្ជូន​ទៅ​តុលាការ​ស្រុក Nonthaburi នោះ Gatick មិន​​ត្រូវ​បានគេ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ៕

Related posts