សូមសរសើរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវឧបត្ថម្ភថវិកា២លានដុល្លារជូនដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ: ដើម្បីចូលរួមអបអរទិវា៨ឧសភា២០២២អ្នកឧកញ៉ា ឡេង ណាវ៉ាត្រានិងលោកជំទាវ ឈឺន ស្រីម៉ាច បានសម្រេចឧបត្ថម្ភថវិកាចំនួន២លានដុ ល្លារជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១ ៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រ ហម៨ឧសភាឆ្នាំ២០២២ក្រោមប្រធានបទ«ទាំងអ ស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធន់សហគម ន៍»។

ពិធីប្រគល់នឹងទទួលជំនួយថវិកានេះធ្វើឡើងនាព្រឹ កថ្ងៃទី០៥មេសាឆ្នាំ២០២២ក្រោមវត្តមានលោកជំ ទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមក ម្ពុជានិងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំ ទាវ ឈឺន ស្រីម៉ាច។

យោងតាមផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជាបានលើកឡើងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំ ផុតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ជំទាវ ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ(ពីរលានដុល្លារអាម៉េរិក)ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ«ទាំងអស់ គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយប ញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធន់សហគម ន៍»។

ដោយឡែកនៅក្នុងឱកាសនេះដែរលោកជំទាវ អាន្នី សុខអាន ក៏បានមានប្រសាសន៍ថ្លែងអំណគុណចំ ពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកជំទាវ ឈឺន ស្រីម៉ាច ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចា គថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកា សខួបលើកទី១៥៩ទិវាពិភពលោកកាកបាទក្រហ មនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២២ផងដែរ ។
សូមជម្រាបដែរថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋា នដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកា កបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ទិ វាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា២០២២ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រ ឈមនានាបន្តពង្រឹងភាពធន់សហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអ ន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមសូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាឬសូមវេរចូលគណនីធនាគាររបស់កាកបា ទក្រហមកម្ពុជានៅធនាគារពាណិជ្ជកម្មក្រៅប្រទេ សនៃកម្ពុជា(FTB)ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127
* ប្រាក់ដុល្លារអាម៉េរិក ៖ 300001709996

សប្បុរសជនក៏អាចវេរចូលគណនីធនាគាររបស់កា កបាទក្រហមកម្ពុជានៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលមានឈ្មោះគណនី ៖ PUM CHAN TINIE AND MEN NEARY SOPHEAK AN D LIM SAY

* គណនីប្រាក់រៀល ៖ 180 255 333
* គណនីប្រាក់ដុល្លារអាម៉េរិក៖180 255 168

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖លោកជំទា វ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105 ,លោកជំ ទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖012 810 85 4 ,ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888 ៕

 

Related posts

Leave a Comment