បាត់​មុខ​យូរ​ហើយ! ទីបំផុត​ ហេង ប៊ុនលាភ បង្ហាញ​មុខ​នៅ​ផលិតកម្ម​មួយ​នេះ ​ជាមួយ​នឹង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរ​វិល​ចូល​សិល្បៈ​វិញ​របស់​តារា​សម្ដែង និង​ចម្រៀង​លោក ហេង ប៊ុន​លាភ លែង​ជា​រឿង​ស្រពិចស្រពិល​ទៀតហើយ ខណៈ​រូបលោក ​បានបង្ហាញ​នៅមុខ​នៅក្នុង​ផលិតកម្ម​ចម្រៀង​មួយ ដោយបាន​ចេញ​បទ​ចម្រៀង​សម្រាប់​អបអរ​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ​ទៀតផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរ​វិល​រក​សិល្បៈ​វិញ​របស់​លោក ហេង ប៊ុន​លាភ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រូបលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ មហាជន​កំពុងតែ​ចង់ដឹងថា តើ​តារាចម្រៀង និង​សម្ដែង​លោក ហេង ប៊ុន​លាភ បន្ទាប់ពី​ស្ងាត់បាត់​ដំណឹង​ជាច្រើន​ឆ្នាំ​សម្ងំ​ធ្វើ​ជំនួញ​ផ្សេងៗ ដោយ​ព្រលែង​ចោល​សិល្បៈ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ស្ទើរតែ​លុប​រូបលោក​ចេញពី​ការចងចាំ​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​មួយរយៈ​មុន លោក​ធ្លាប់បាន​បង្ហើប​ប្រាប់ថា លោក​អាច​នឹង​វិល​ចូល​សិល្បៈ​វិញ ប៉ុន្តែ​មិនដឹងថា ពេលណា​ពិតប្រាកដ​នោះទេ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ស្រាប់តែ​លោក​បាន​លេច​វត្តមាន​នៅក្នុង​ផលិតកម្ម Davitra Media ដែល​ត្រូវបាន​មើលឃើញថា កំពុង​កសាង​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​បណ្ដើរ​តាមរយៈ​បទ​ចម្រៀង​បែប​ប្រពៃណី​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ ជាមួយនឹង​តារាចម្រៀង​ល្បីៗ​៣​រូប​ផ្សេងទៀត​រួមមាន អ្នកនាង ខាត់ សុ​ឃីម​, កញ្ញា វ៉ាន់ នី​ឡា និង​អ្នកស្រី ហ៊ឹម ស៊ី​វន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​ដែល​បើក​ទំព័រ​សិល្បៈ​សាជាថ្មី​របស់លោក ហេង ប៊ុន​លាភ មាន​ចំណងជើង​ថា “​ក្រមុំ​ព្រោងព្រាត​” ខណៈ​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​តាមរយៈ​បទ “​អូន​លែង​ប្ដី​ហើយ​” ហើយ​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​ឆ្លងឆ្លើយ​គ្នា​តាមរយៈ​បទ​”​ម៉ែ​តឹង​ចឹ​ង​ល្អ​” ។ តារាចម្រៀង​ទាំង​៤​ដួង​នេះ សុទ្ធសឹងតែ​មានបទពិសោធន៍​យូរ​ឆ្នាំ​លើ​វិថី​ចម្រៀង គេ​រំពឹងថា ប្រហែលជា​អាចជួយ​ជ្រោង​ឲ្យ​ផលិតកម្ម​ថ្មី​នេះ​ល្បីល្បាញ​ទៅបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ដែរថា តារាចម្រៀង ហេង ប៊ុន​លាភ បាន​ចាក់​ចេញពី​ពិភព​សិល្បៈ​ប្រមាណ​ជា​១០​ឆ្នាំ ហើយ​បាន​ប្រើប្រាស់​ជីវិតរ​ស់បែប​សាមញ្ញ តាម​ខេត្ត ជាពិសេស លោក​តែងតែ​បង្ហោះ​រូបភាព​តាម​ស្រែ ចម្ការ ចំណែក​ការ​ស្លៀកពាក់​ក៏​សាមញ្ញៗ ដែល​មើលទៅ​ពោរពេញ ដោយ​ស្នាមញញឹម ភាពសប្បាយ​រីករាយ និង សុភមង្គល​ជាខ្លាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ បន្ទាប់ពី​បាត់​មុខ​ពី​សិល្បៈ​រួច ក៏មាន​មហា​ជាច្រើន​នាក់​បាន​សង្ស័យថា រូបលោក​ប្រហែលជា​ទៅ​រស់​នៅឯ​បរទេស ទើប​មិនឃើញ​វត្តមាន​លោក នៅក្នុង​រង្វង់​សិល្បៈ ដូច​កាលពីមុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​អ្វី​គ្រប់យ៉ាង​គឺ​ផ្ទុយ​ស្រលះ​ពី​ការគិត​របស់​គ្រប់គ្នា ដោយ​បច្ចុប្បន្ន លោក​កំពុង​រស់នៅ​លើទឹក​ដី​កំណើត និង បាន​កសាង​ជីវិត​គ្រួសារ​យ៉ាង​សាមញ្ញ មិន​ខ្វល់​ថា​ធ្លាប់​ជា​តារា​ល្បី​ឡើយ​។ ស្រាប់តែ​ពេលនេះ​លោក​បង្ហាញមុខ​សាជាថ្មី​ក្នុងនាម​ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម Davitra Media ជាមួយនឹង​តារាចម្រៀង​កញ្ញា វ៉ាន់ នី​ឡា​, អ្នកនាង ខាត់ សុ​ឃីម និង​អ្នកស្រី ហ៊ឹម ស៊ី​វន ដែល​គេ​ដឹងថា មាន​កវីនិពន្ធ និង​ជា​អ្នកដឹកនាំ​រឿង ក៏ដូចជា​ផលិតករ​មាន​បទពិសោធ​ចាស់វស្សា​ដ៏​ល្បី ក្នុង​ពិភព​សិល្បៈ​ប្រមាណ​ជាង ២០ ឆ្នាំ លោក សុខ ជំនោរ ជា​អ្នក​នៅ​ពីក្រោយ​ពួកគេ​ផងដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment