MVចម្រៀងមួយបទពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានចំណងជើងថា «ចង់ទៅផ្ទះ» ពិតជាពីរោះប្លែក ហើយមានអត្ថន័យខ្លាំងណាស់ រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្ដាប់ហើយ មិនអាចទប់ទឹកភ្នែកជាប់នោះឡើយ។
MVបទនេះ ចេញជាផ្លូវការ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដោយចេញត្រឹមរយៈពេលមិនដល់២៤ម៉ោងផង មានអ្នកទស្សននៅលើផេកហ្វេសប៊ុកហង្សមាសជិតកន្លះលានដង ខណៈនៅលើយូធូបជិត៥ម៉ឺនដង។
បទចម្រៀងនេះ ពិតជាមានអត្ថន័យខ្លាំងណាស់ ដោយបានដាស់អារម្មណ៍អ្នកស្ដាប់នឹកឃើញរឿងរ៉ាវកាលនៅពីក្មេង និងធ្វើឲ្យអ្នកនៅឃ្លាយឆ្ងាយពីផ្ទះ មានអារម្មណ៍នឹកផ្ទះខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះស្ដាប់ហើយ ទប់ទឹកភ្នែកមិនជាប់ទៀតផង។
ជាក់ស្ដែង ក្នុងចំណោម ការបញ្ចេញមតិជាច្រើននោះ ពួកគេ បានបង្ហាញអារម្មណ៍ដូច្នេះថា «ស្ដាប់ហើយនឹកស្រុក នឹកផ្ទះ នឹកពុក នឹកម៉ែ, RHM&កញ្ញាដុតសាហាវណាស់មួយបទនេះ។ ទឹកភ្នែកគ្រប់កន្លែង។ ព្រឹកឡើងហើមភ្នែកគ្រប់គ្នា មូលហេតុឱក សុគន្ធកញ្ញា ធ្វើអោយយំ, ់
ស្ដាប់បទនេះនឹកឃើញខ្លួនឯងពីមុន រស់នៅឆ្ងាយគ្រួសារដើម្បីធ្វើការងារ ពេលយប់គេងយំនឹកផ្ទះ ឥឡូវបាននៅជួបជុំសែនរីករាយណាស់គ្មានកន្លែងណាកក់ក្ដៅជាងផ្ទះយើងទេ ចូលចិត្តបទនេះណាស់ my idol,
ចាក់ដោតណាស់ស្ដាប់ហើយខ្ញុំនឹកផ្ទះណាស់ តែខ្ញុំមិនមានផ្ទះ មិនមានម៉ែឪដូចគេទេ ហើយបងប្អូនក៏មិនដែរជួបគ្នាដែរ អោយតែបុណ្យទៅបងប្អូនខ្ញុំមិនដែលបានជួបគ្នាទេ។ ពេលបានស្ដាប់បទចម្រៀងនឹងខ្ញុំនឹករឿងចាស់ៗ នឹកម៉ែឪបងប្អូនណាស់»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖