ហាក​ម៉េច​ចឹង! ទើប​ប្រកាស​លែង​ប្ដី​ថ្ងៃ​មុន​សោះ ស្រាប់តែ សូដា នីតា ជានា​គ្នា​វិញ ព្រោះ​តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង ​ខែ​កក្កដា ឆ្នាំ​២០២១ តារា​សម្ដែង​ស្រី សូ ដា​នី​តា បាន​ធ្វើឱ្យ​អ្នកគាំទ្រ និង​អ្នកលេង​បណ្ដាញ​សង្គម​ផ្ទុះ​ចម្ងល់​ជាខ្លាំង បន្ទាប់ពី​នាង បាន​បង្ហោះ​សារ​ជា​សាធារណៈ ប្រកាស​រក​ស្រី និង​ប្រពន្ធចុង ជូន​ស្វាមី​បណ្ដូលចិត្ត គឺ​តារា​សម្ដែង​លោក យុទ្ធ ឋានៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូ ដា​នី​តា បាន​រៀប​រាប់ចំៗ​ហើយ​ច្បាស់ៗ​ឥត​លាក់លៀម​ដូច្នេះ​ថា « ដំណឹង​ប្រកាស រក​ស្រី ឬ ប្រពន្ធចុង​អោយ​ប្តី​ខ្ញុំ មនុស្ស​ថ្មី​អាច​ឆាត​ជាមួយ​គាត់​បាន ឬ អ្នក​មិត្ត​សិល្បៈ​ខ្លះ​ដែល​ធ្លាប់ជា​សង្សារ​គាត់​ពីមុន បែរជា​ត្រូវ​គ្នា​វិញ​ក៏បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលងបានប៉ុន្មានខែ ពោលនៅថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២​​ អ្នកនាង បាន​បង្ហោះ​សារ​អរគុណ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​បញ្ជាក់​ពី​ការសម្រេចចិត្ត​របស់​ខ្លួន​ថា «​អរគុណ​បងស្រី​. Chanlakhena Chorn ដែល​តេ​មក​ពន្យល់​ប្អូន ណែនាំ​ប្អូន គ្រប់​រឿង ទុកអោយ​ពេលវេលា​ជា​អ្នកកំណត់​ចុះ​បង ព្រោះ​កន្លងមក​ក៏​ជា​ពេលវេលា​នាំអោយ​មនុស្ស​ស្គាល់គ្នា​នឹង ស្រលាញ់​រាប់អាន​គ្នា ធ្វើការ​ជាមួយគ្នា តែបើ​ពេលវេលា​ដើរទៅ​មុខ ចិត្ត​មនុស្ស​ដើរ​ថយក្រោយ​ក៏​មិនអាច​ចាប់​មកវិញ​បានដែរ !!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១​ថ្ងៃនេះ 29/03/22 ខ្ញុំ​សំរេចបាន​២ ទី​១ សំរេចចិត្ត ទទួល​ជ​ស​ស្ត្រី​ម៉េ​ម៉ា​យ (​លែងលះ​) ទី​២ សំរេចចិត្ត ឈប់​ធ្វើ​ការអោយ​គ្រុប តារា​អ៊ិន​ធើ​ថេ​ន​មែន ទី​៣ ការងារ​ផ្សេងៗ​ផ្នែក​សិល្បៈ​នាង​ខ្ញុំ​នៅ​ទទួល​ដដែល​ទេ​បងប្អូន ព្រោះ​ការងារ​សិល្បៈ​ខ្ញុំ​ស្រលាញ់​ពេញ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយប្រកាសបែបនេះរួច ប្ដីរបស់ អ្នកនាង​សូ​ដា នី​តា លោក យុទ្ធ ឋានៈ បាន​និយាយថា​ ​ «​គាត់​(​សូ ដា​នី​តា​) បានសម្រេច​ចិត្ត​ត្រូវ​ហើយ ព្រោះ​ខ្ញុំ​មិនមែនជា​ប្ដី​ល្អ បង​ដេក​គិតពីរ​យប់ ឥឡូវ​បង​យល់​ហើយ​ថា ​បង​ត្រូវធ្វើ​បែបណា បង​ព្រម​ទទួល​ទង្វើ​ និង​កំហុស​គ្រាប់​យ៉ាង​ទាំងអស់ គ្រប់យ៉ាង​គឺ​បង​ជា​អ្នក​ខុស​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្រកាសក្ដែងៗពីការលែងលះគ្នារួចមក សូដា នីតា បានសម្រេចចិត្តឡើងវិញ ហើយធ្វើការបង្ហាញសារបញ្ជាក់ថា «ព្រោះតែគាត់តូច ទើបខ្ញុំអង្គុយគិតរឿងគាត់ធំ ព្រោះតែទំហំស្រឡាញ់មិនអាចកាត់ចោលចំណង ៥ ប្រការ ខ្ញុំព្រមលើកលែង មិនគិតច្រើន ហើយថយ ១ ម្នាក់ ១ ជំហាន អរគុណបងៗ និង មិត្តភក្តិ ដែលឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង​សូ​ដា នី​តា បាន​សម្រាល​កូនប្រុស​ដំបូង​របស់ខ្លួន ដោយ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន ដោយមាន​ស្វាមី​នៅ​ក្បែរ មើលទៅ​ពិតជា​កក់ក្ដៅ​ខ្លាំងណាស់​។ ក្រោយ​មក​ចំណង​ស្នេហ៍​ពួកគេ​ ក៏មាន​ភាព​រកូសរកូស​ជាមួយគ្នា​ឈាន​ដល់សូដា នីតា ប្រកាស​លែ​ងប្ដី តែ​អាណិតដល់​កូន​ក៏​សម្រេចចិត្ត​ត្រូវ​គ្នា​វិញ​តែម្ដង៕​

Related posts