ប៉ូលិសក្នុងប្រទេសមិកស៊ិកកំពុងស្វែងរកប្រភពនៃស្រាក្លែងក្លាយដែលបានសម្លាប់មនុស្សចំនួន៤៦នាក់នៅរដ្ឋ Morelos និង Puebla។
ប្រជាជនបានចាប់ផ្តើមធ្លាក់ខ្លួនឈឺកាលពីថ្ងៃអាទិត្យ។
អ្នកខ្លះនិយាយថា ពួកគេបានទិញស្រាហើយផឹកដើម្បីអបអរទិវាមាតាពិភពលោក។ អ្នកផ្សេងទៀតបានចូលរួមក្នុងពិធីបុណ្យសពមួយដែលស្រាត្រូវបានគេចែកឲ្យផឹក។
អាជ្ញាធរបានព្រមានដល់អ្នកដែលបានផឹកស្រាពុលនេះនិងអ្នកដែលមានអាការៈឈឺក្បាលឬឈឺពោះឲ្យទៅមន្ទីរពេទ្យជាបន្ទាន់។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន២៩នាក់បានស្លាប់នៅរដ្ឋ Morelos ភាគកណ្តាលនិង១៧នាក់ផ្សេងទៀតនៅក្នុងរដ្ឋ Puebla ដែលស្ថិតនៅជិតគ្នា។
អ្នកស្រុកបាននិយាយថា ស្រាត្រូវបានដាក់លក់នៅតង់ផ្សេងៗក្នុងពិធីនេះហើយក្រុមអ្នកស៊ើបអង្កេតត្រូវបានបញ្ជូនទៅភូមិដែលរងគ្រោះដើម្បីស្វែងរកប្រភពរបស់វា៕