ត្រៀមរាំហើយនៅ!ទីបំផុតMVបទ ស្រឡាញ់ស្រីឈ្មោះអាម៉ី ពីតារាចម្រៀង ឆុន បាលូ ចេញជាផ្លូវការ និងកំពុងផ្ទុះការគាំទ្រពីមិត្តៗយុវវ័យ

ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​រូប​សង្ហា​លោក ឆុន បា​លូ ខណ​:​ដែល​អា​ជីព​សិល្ប​:​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​ឡើង​វិញ​នោះ​ឃើញថា ​លោក​ក៏​ចាប់ផ្តើម​ប្រែ​មុខមាត់​ជាថ្មី​ឡើងវិញ​ជាមួយ​ក្តី​រំពឹង​លើ​ទីផ្សារ​នូវ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​។​

អ្វីដែល​គេ​កត់សម្គាល់​ថែមទៀត​នោះ ​អំឡុងពេល​ឱកាស​មុន​ចូលឆ្នាំថ្មី​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ស្រាប់តែ​លោក ឆុន បា​លូ ក៏បាន​បញ្ចេញ​នូវ​ស្នាដៃ​MV​បទ ចម្រៀង​ថ្មី​របស់ខ្លួន​ធ្វើ​ឲ្យ​ផ្ទុះ​ការគាំទ្រ​ខ្លាំង​នៅលើ​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​,​យូ​ធូប​និង​Tik Tok​ជា​ដើម​។​

​បទ​ថ្មី​ដែល​ទើប​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ផ្លូវការ​និង​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ទស្សនិកជន នោះ​ មាន​ចំណងជើង​ថា ស្រឡាញ់​ស្រី​ឈ្មោះ​អា​ម៉ី ដែល​ជា​MV​ចង្វាក់​ប្រពៃណី​ដើម្បី​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​តែម្តង​។​ តាមរយៈ​ប ទ​ថ្មី​នេះដែរ​ ជាការ​កត់សម្គាល់​គេ​ឃើញ​មាន​ទស្សនិកជន​កំពុង​ដាក់​ការចាប់អារម្មណ៍​និង​គាំទ្រ​ច្រើន​។​

សាមីខ្លួន​លោក ឆុន បា​លូ​បាន​ប្រាប់​ឲ្យ​ដឹងថា​MV បទ​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ស្វាគមន៍​ឱកាស​ឆ្នាំ​ថ្មី​នេះ ​និង​ក៏​ជាការ​បង្ហាញ​ស្នាដៃ​ដំបូង​ក្រោយ​ពេល​ស្ងប់ស្ងាត់​មួយរយ​:​កន្លងទៅ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។​ លោក​ថា​តាមរយ​:​បទ ស្រឡាញ់​ស្រី​ឈ្មោះ​អា​ម៉ី​នេះ​ខ្លួន​រំពឹងថា​ អាច​បំបែក​បាន​ទីផ្សារ​សិល្ប​:​ឡើងវិញ​នៅក្នុង​វិស័យ​ចម្រៀង​បច្ចុប្បន្ន​។​

​បន្ថែម​ពីនេះ បា​លូ ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​អរគុណ​ដល់​មហាជន​ដែល​បាន​គាំទ្រ​លោក​តាំង ពី​ដើម​រហូតមកទល់​ពេលបច្ចុប្បន្ន​។​ ពិសេស​គឺ​ពេល​បាន​គាំទ្រ​នូវ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង ជើង​ថា​ស្រឡាញ់​ស្រី​ឈ្មោះ​អា​ម៉ី ​ខណ​:​ដែល​ចំនួន​ទស្សនា​ចែក រំលែក​នៅលើ​បណ្តាញ​សង្គម​ហាក់​មាន​សន្ទុះ​ហក់​ឡើងជា​បន្តបន្ទាប់​៕​


Related posts

Leave a Comment