អ្នកនាង Love Riya និងលោកប៉ូលិសរូបសង្ហា ឈ្មោះ ហេង គីមហៀង បានដឹកនាំគ្នា ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយអញ្ជើញភ្ញៀវត្រឹមតែ២០តុប៉ុណ្ណោះ ដល់មកជាក់ស្ដែងលើសដល់ទៅ២០តុឯណោះ។
ក្រោយរៀបការ គេសង្កេតឃើញថា អ្នកនាងLove Riya និងលោកហេង គីមហៀង តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយរាល់ការឆ្លើយតបរបស់អ្នកនាងLove Riyaទៅកាន់អ្នកគាំទ្រ មើលទៅឃើញថា សុភាពរាបសារ មិនកោងកាច ស្រែកប្រតិកម្មខ្លាំងៗដូចពីមុននោះឡើយ។
បើនិយាយពីរូបសម្រស់របស់អ្នកនាងLove Riyaកាលពីអតីតកាលវិញឃើញថា មានភាពខុសប្លែកពីពេលបច្ចុប្បន្នខ្លាំងណាស់ ហើយភាពខុសប្លែក ប្រែជាស្អាតដូចក្រមុំនេះ ត្រូវបានអ្នកគាំទ្រលើកសរសើរជារឿយៗផងដែរ។
ស្របពេល ដែលកំពុងស្អាតស្រាប់នោះ Love Riya បានសម្រេចចិត្ត ទៅកែសម្ផស្សជាបន្តបន្ទាប់ដូចជាការ កែកុនត្រង់ត្របកភ្នែក, ការកែកុនបបូរមាត់ជាដើម ដើម្បីលើកសម្រស់របស់ខ្លួន ឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតនោះ។
លើសពីនេះ Love Riya បានសម្រេចចិត្តកែកុនច្រមុះរបស់ខ្លួនថែមទៀត ហើយក្រោយពីកែរួចសម្រស់ដ៏ប្លែក ហើយស្រស់ស្អាតរបស់នាង មើលមួយភ្លែតសឹងមិនស្គាល់ទៀតផង។ នៅមិនទាន់អស់ទេ កាលពីពេលថ្មីៗនេះទៀតសោត Love Riyaក៏បានសម្រេចទៅកែកុននៅចំណុចពិសេសមួយនេះទៀតផង។
ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាងLove Riyaបានបង្ហោះរូបថតជាច្រើនសន្លឹកចេញពីមន្ទីរពេទ្យមួយនៅប្រទេសថៃ ហើយធ្វើការអរគុណស្វាមីរបស់ខ្លួនថា «អរគុណប្ដីសម្លាញ់ដែលតែងតែនៅក្បែរអូនជានិច្ចទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។
តាមរយៈនេះ មានការលើកជាសំណួរទៅកាន់ស្វាមីរបស់Love Riyaថា «ប្រពន្ធកើតអី»។ ជាការឆ្លើយតប លោក ប៉ូលិសរូបសង្ហា បានបញ្ជាក់ថា «វះកាត់កែដើមទ្រូង»។ ក្រោយពីសម្រាកពេទ្យបានមួយរយៈនោះ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ លោក ហេង គីមហៀង ជាស្វាមីអ្នកនាងLove Riya បានបង្ហោះរូបថតថតថើបភរិយាជាច្រើនសន្លឹក ហើយបញ្ជាក់ច្បាស់ៗថា «ថ្ងៃនេះបានចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅផ្ទះវិញហើយយេ…..សុំស្វីតជាមួយប្រពន្ធមុនចេញពីពេទ្យមួយសិន ប្រពន្ធខានដុសធ្មេញ3ថ្ងៃហើយនិយាយពីជាតិនោះជាតិ»។
គួរបញ្ជាក់ថា រូបសម្រស់ កាលពីអតីតកាលរបស់អ្នកនាងLove Riya មិនមែនភាពស្អាតដូចពេលនេះនោះឡើយ ប៉ុន្តែដោយសារតែការចេះលេងខ្លួន ក៏ដូចជាការកែសម្ផស្សជាបន្តបន្ទាប់នោះ បានកែប្រែមុខមាត់ទៅជាស្អាតគួរឲ្យស្រឡាញ់ដូចពេលនេះតែម្ដង។ ដើម្បីជ្រាបច្បាស់សូមទស្សនារូបថតជាច្រើនខាងក្រោមទាំងអស់គ្នា ៖