រំភើប​ជំនួស! ទីបំផុត ​សីម៉ា បាន​ស្កាត់ទៅ​ជួប ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​ ហើយ​និយាយ​បែបនេះ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាបរួចមកហើយថា តារាចម្រៀងតន់ ចន្ទសីម៉ា​ ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្តតាកែវ ហើយ​មាន​និស្ស័យ​សិល្បៈ​ទាំងពី​កំណើត ដោយ​នាង​មាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឈាន​ជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វី ដែល​អាច​ពឹងពាក់​បានឡើយ​។ ដូច្នេះហើយ រឿង​ ដែលនាង​ត្រូវធ្វើពេលនោះ គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិនជា​ធូរធារ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណានៅពេលនោះ ដោយសំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវបាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារា​ចម្រៀង​ក្នុង​ហាង​របស់ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នករៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់ផ្ដើម​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ច្រៀង នៅក្នុង​ហាង ​បាន​មួយរយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បានដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ដោយ​ចូលរួម​ប្រឡង​ក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​គិត​មក​ទល់នឹង​ពេលនេះ មាន​រយៈពេល​ប្រមាណ៦​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​កម្មវិធី​នេះ ​នាង​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ដំបូង រហូតដល់​វគ្គ​Live Show​ទៀត​ផង ប៉ុន្តែ​នាង​ត្រូវបាន​ធ្លាក់​ក្នុង​វគ្គ​Live Show សប្ដាហ៍​ទី​៣ ក្រោយពី​អ្នកនាង​ឱក សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​ជ្រើស​រើស​យក​ថែ​ល ​ថៃ ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​Live Show សប្ដាហ៍​ទី​៤​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ដល់​ពេល​នេះ តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ​របស់​ផលិតកម្ម​Galaxy Navatra ហើយ​ភាពល្បីល្បាញ​របស់​នាង​មិន​ចាញ់​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា​ភាពល្បីល្បាញ​របស់​នាង​នាពេល​បច្ចុប្បន្ននេះហើយ ​ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន បាន​ចូល​ទស្សនាការ​វីដេអូ​ចាស់ៗ​ឡើងវិញ ក្នុង​ពេល​នាង​ចូលរួម​ប្រឡង​នោះ ហើយ​បាននាំគ្នា​សរសើរ កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ថា​មាន​ភ្នែកមុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា តារា​ចម្រៀង​វ័យក្មេង​ដ៏​ល្បី​រូប​នេះ មិន​ភ្លេច​កំណើត​របស់​ខ្លួន​ឡើយ ដោយ​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២២​នេះ នាង បាន​ទៅ​ជួប​គ្រូ​បង្វឹក ដែល​ជា​អ្នក​បើកផ្លូវ​ឲ្យ​ខ្លួន​មាន​ថ្ងៃនេះ ជាមួយ​នឹង​ការ​ពោល​ពាក្យ​ថា «​ពិត​ជា​មាន​អារម្មណ៍​ថា​កក់ក្ដៅ​សម្រាប់​ពេលវេលា ដ៏​មានតម្លៃ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកាល​អ្នកគ្រូ​បាន​ផ្ដល់​ដំបូន្មាន​ជាច្រើន​សម្រាប់​ខ្ញុំ ទោះបី​ខ្ញុំ​មិន​អាច មានឱកាស​ទទួល​ពាន តែ​អ្នកគ្រូ​បាន ផ្ដល់​កម្លាំងចិត្ត​ឱ្យ​ខ្ញុំ និង​បាន​ផ្ដល់ ឱកាស​អោយ​ខ្ញុំ​រហូត​ពេលវេលា​ចុងក្រោយ។ ក្នុងនាម​ខ្ញុំ​ជា សិស្ស​ជំនាន់​ក្រោយ នាង​ខ្ញុំ សូម គោរព​អរគុណ​អ្នកគ្រូ និង​ជូនពរ​អ្នកគ្រូ ទទួល​បាន​សុខភាព​ល្អ​មាន​សុភមង្គល​ពេញ​មួយជីវិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​មាន​ក្ដីរំភើប​ខ្លាំងណាស់ ក៏បាន​ខំ​មិន​ស្រដៀង​ៗ​គ្នា​ថា «​មនុស្ស​ដែល​ចេះដឹង​គ្រូ​គឺ ទេវតា​តាម​ថែរក្សា​ប្អូន​ពេញ​មួយ​ជីវិត​, ការ​ដឹងគុណ​បង្ហាញ​ថា​ យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​តម្លៃ​និង​កតញ្ញូ love you I dol, បង​កញ្ញា​ជា​អ្នក​បើក​ផ្លូវ​អោយ​សីមា​មាន​ថ្ងៃនេះ​, មួយ​កៅអី​របស់​គាត់​ពិតជា​មាន​ន័យ​សម្រាប់​សីម៉ា​ណាស់​, គ្រូ​មួយថ្ងៃ​គ្រូ​មួយជីវិត ដឹងគុណ​គ្រូ​ល្អ​ណាស់​, គួរអោយ​ស្រលាញ់​ណាស់ មិន​បំភ្លេច​គុណ​គេ គឺ​មិន​ស្រយុត​ទេ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment