ដូច​កូន​ក្មេង! ទ្រី ដាណា ដាក់​ប៉ុន្មាន​ប៉ុស្ដិ៍​នេះ ផ្អើល​ហ្វេនៗ ពិសេស​ប្រើ​Captionបែប​នេះ​ទៀត កាន់​តែ​ញាក់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក ទំនងជា​បាន​ជ្រាប​រួចមកហើយ​ថា អ្នកស្រី ទ្រី ដា​ណា បានប្រកាស​ផ្ដាច់​ចំណង​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ពូ​ម៉ៅ អស់​រយៈពេល​ប៉ុន្មាន​ខែ​មកហើយ ហើយក៏​ធ្លាប់​បើក​បេះដូង​រួចមកហើយ ដោយ​ទទួលយក​សូម្បីតែ​អ្នក​រត់​ម៉ូតូ​ឌុប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយមក​ស្រាប់តែ​អ្នកស្រី​ប្ដូរ​ចិត្ត​វិញ ដោយ​​​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ ជា​ខ្ញុំ ខ្ញុំ​និយាយ​ត្រង់​រស់​ផ្គាប់​គេ​ពិបាក​ណាស់​បងប្អូន រស់​ផ្គាប់ចិត្ត​គេ​ពិបាក​ណាស់ ចឹ​ង​បាន​ថា ខ្ញុំ​ឆ្អែត​ហើយ និយាយ​ទៅ​ឆ្អែត​ហើយ ហើយ​ខ្ញុំ​ក៏​ចាស់​ដែរ​ឥឡូវ ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ខ្ញុំ​ដឹងថា អត់​មាន​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បាន​សង្កត់ធ្ងន់ថា ចំណុច​មួយទៀត ដែល​ពិបាក​បំផុត គឺ​ចំណុច ដែល​ខ្លួន​មាន​ខ្លាំង លំដាប់​ប៉ុន​ខ្លួន​ពិបាក​រស់​ប្ដី​បន្តិច​។ អ្នកស្រី លើក​ឧស្សាហ៍​ថា បើ​ប្រុសៗ​ណា​មក​ស្រឡាញ់​ខ្លួន ឬក៏​ជា​ស្នេហា​ពិត​ក៏ដោយ​, អញ្ចឹង​មហាជន ប្រាកដជា​គិតថា បុរស​ម្នាក់​នោះ ស្រឡាញ់​ទ្រព្យ​ខ្លួន​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបញ្ជាក់​ច្បាស់ៗ​ថា អញ្ចឹង​យើង​ពិបាក​កន្លែង​ហ្នឹង ឥឡូវ​មានតែ​ជ្រើស​រើសយក​រស់នៅ​ម្នាក់ឯង​ម៉​ង​ទៅ សប្បាយចិត្ត​ជាង​។ ទន្ទឹមគ្នានេះ នៅពេល​មាន អ្នកគាំទ្រ​ម្នាក់ ជា​មនុស្ស​ស្រី ខំ​មិន​ថា ស្រឡាញ់​ខ្លួន​នោះ​, អ្នកស្រី បាន​និយាយ​បែប​លេងសើច​ថា ឥឡូវ​ឈប់​ស្រឡាញ់​ប្រុសៗ​ហើយ ស្រឡាញ់​ស្រីៗ​ម្ដង ស្រឡាញ់​ស្រីៗ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២​នេះ អ្នកស្រី ទ្រី ដា​ណា កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ថែម​មួយកម្រិត​ទៀត ដោយ​អ្នកស្រី បាន​បង្ហោះ​រូបថត​ខ្លួន​ជាច្រើន​សន្លឹក មើលទៅ​ពិតជា​ក្មេង​ខ្លាំងណាស់ ក្រឡេក​មួយ​ភ្លែត សឹង​មិន​ស្គាល់​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នោះ អ្នកស្រី បាន​ប្រើ​Caption​ដ៏​ទាក់ទាញ​ថា «​មេម៉ាយ​សុំ​បា.ញ់​»​។ គ្រាន់តែ​បង្ហោះ​រូបថត អមដោយ​ពាក្យពេចន៍​នេះ ត្រឹម​រយៈពេល​២​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ចុច​មេដៃ បេះដូង​រហូតដល់​ទៅជិត​៤​ម៉ឺន ជាមួយនឹង​ការបញ្ចេញមតិ​ជិត​១​ពាន់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​មតិ​ជាច្រើន​នោះ ពួកគេ បាន​លើកឡើងថា «​ស្អាត​ណាស់​ចែ​, សប្បាយ​ណាស់​អូន​អើយ មើល​ទៅ​ឡើង​ក្មេង​, មេម៉ាយ​កាន់តែ​កាច​, ស្អាត​ណាស់​ចែ សប្បាយ​ដល់​ហើយ​ដឹង​ចឹ​ង​ទៅលេង​ដែរ​បាត់​, ស្អាត​ណាស់​ចែ​មើល​មិន​ចង់​ស្គាល់​, ស្អាត​ណាស់ ក្មេង​ជាង​មុន​ទៀត​ម៉ាក់ៗ​, ចែ​ពេល​អត់​ផាត់​មុខ​ចឹ​ង​ទៅ​ស្អាត​សាហាវ​ណាស់​, បងស្រី​អត់​ផាត់​មុខ មើល​មិន​ចង់​ស្គាល់​ក្មេង​ជាង​ផាត់មុខ​, ពេល​អត់​​ធ្វើខ្លួន​ចឹ​ង ដូច​កូនក្មេង​ណាស់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment