អាសូរ​ណាស់​! កម្មករ​ឥណ្ឌា​អត់​ការងារ​ធ្វើ​ដោយសារ​កូ​រ៉ូ​ណា​វិល​ទៅ​ស្រុក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ស្លាប់​៣០​នាក់​

​ក្រុមមន្ត្រី​បាន​និយាយថា ពលករ​ចំណាកស្រុក​ឥណ្ឌា​យ៉ាងតិច​៣០​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេងគ្នា​ខណៈ​ពួកគេ​កំពុង​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​អំឡុង​ការបិទ​ប្រទេស​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។

​គ្រោះថ្នាក់​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ទាំងពីរ​ករណីនេះ​គឺជា​ព្រឹត្តិការណ៍​ចុងក្រោយបង្អស់​ដែល​ពាក់ព័ន្ធ​នឹង​កម្មករ​រាប់លាន​នាក់​ដែល​ត្រូវបាន​គេ​ទុកចោល​និង​គ្មាន​ការងារ​ធ្វើ​ដោយ​ការបិទ​ប្រទេស​រយៈពេល​៧​សប្តាហ៍​។​

​មន្ត្រី​មូលដ្ឋាន​ឈ្មោះ Abishek Singh បាន​ប្រាប់ AFP ថា នៅក្នុង​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ច្រើន​បំផុត រថយន្ត​ដឹក​កម្មករ​ប្រហែល​៤០​នាក់​បាន​បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ដឹក​កម្មករ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​ចត​នៅ​តូប​លក់​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ក្នុង​រដ្ឋ Uttar Pradesh​។​

​លោក Singh បាន​និយាយថា អ្នកបើកបរ​រថយន្ត​បាន​ដេកលក់​។

​ស្របពេល​ជាមួយគ្នា​នោះ មន្ត្រី​ក្នុង​តំបន់​ឈ្មោះ Shashi Mishra បាន​និយាយថា អ្នកបើកបរ​ស្រវឹងស្រា​ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ឧប្បត្តិហេតុ​ទី​២​នៅ​រដ្ឋ Madhya Pradesh នៅពេល​រថយន្ត​ដឹក​កម្មករ​ដែល​ត្រឡប់​មកពី​រដ្ឋ Maharashtra បាន​ក្រឡាប់​។​

​លោក​បន្ថែមថា មនុស្ស​ចំនួន​៤​នាក់​ក្នុងចំណោម​អ្នកស្លាប់​ទាំង​៥​នាក់​គឺជា​ស្ត្រី​និង​មនុស្ស​១៧​នាក់​បាន​រងរបួស​៕

Related posts

Leave a Comment