មិន​អស់​ចិត្ត! ក្រោយ​ប្រកាស​ចែក​ផ្លូវ​​គ្នា, សឿ សុធា​រ៉ា ផ្ដាំផ្ញើ​ទៅ​សាពូន មីដាដា ​បែប​នេះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​អ្នកនាង សឿ សុធា​រ៉ា ដែល​គេ​ស្គាល់​ថា​ ជា​ភរិយា​របស់​អតីត​តារាចម្រៀង​លោក សាពូន មីដាដា កាលពី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ​ ​បាន​ទម្លាយ​ដំណឹង​ដ៏​ក្ដៅគគុក​មួយ​នៅលើ​បណ្ដាញ​សង្គម ដោយ​ប្រកាស​ពី​តម្រុយ​បែកបាក់​គ្នា​ជាថ្មី​ជាមួយ​នឹង​លោក សាពូន មីដាដា។ ដំណឹង​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​មហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​រវាង​លោក សាពូន មីដាដា និង​តារា​សម្ដែង​អ្នកនាង សឿ សុធា​រ៉ា ត្រូវគេ​ដឹងថា ធ្លាប់​ជួប​រឿងរ៉ាវ​ប្រេះឆា​ផ្អើល​ពិភព​សិល្បៈ​ម្ដង​រួចហើយ ប៉ុន្តែ​ត្រូវបាន​ផ្សះផ្សា​ និង​រស់នៅ​ជួបជុំគ្នា​ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ ស្រាប់តែ​ធ្លាយ​ដំណឹង​មួយ​ទៀតថា អ្នក​ទាំងពីរ​ បាន​ជួប​រឿង​រកាំរកូស​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​អ្នកនាង សឿ សុធា​រ៉ា បង្ហោះ​សំណេរ​មួយ​បង្ហាញ​ពី​តម្រុយ​បែកបាក់ និង​ប្រកាស​ឱ្យ​លោក សាពូន មីដាដា ប្រគល់​កូន​ទាំងពីរ​ឱ្យទៅ​ខ្លួន​មើលថែ​វិញ​តាម​ការសន្យា។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរ​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​សំដៅទៅ​កាន់​បុរស​ជា​ស្វាមី​គឺ សាពូន មីដាដា អ្នកនាង សឿ សុធា​រ៉ា បាន​រៀបរាប់​ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា ​៖ «​លា​ហើយ​សម្រាប់​រយៈពេល​១៥​ឆ្នាំ​កន្លងទៅ​, ហើយ​ខ្ញុំ​នឹងមិន​វិលត្រឡប់​ទៅរក​អ្នក​វិញ​ទេ​។ សូម​បង​មេត្តា​រក្សា​សម្ដី​ជា​កូនប្រុស​ដើមទ្រូង​ប្រាំ​ហាត់ ថា​ប្រគល់​កូនៗ​អូន​ទាំងពីរ​មកឱ្យ​អូន​មើលថែរក្សា​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជា​យ៉ាងណា​តួ​ស្រី​ក្នុង​រឿង “​ឬ​ស្យា​” រូបនេះ​មិនបាន​បញ្ជាក់ថា នាង និង​ស្វាមី​លោក សាពូន មីដាដា បាន​លែងលះគ្នា​ឬ​យ៉ាងណា​នោះឡើយ ហើយក៏​មិនមាន​នរណា​ដឹងថា ចំណង​ស្នេហ៍​កូន​ពីរ​រវាង​អ្នក​ទាំង​ត្រូវ​ដើរ​ផ្លូវ​ទាល់​ត្រឹមនេះ ឬ​យ៉ាងណា​នោះដែរ។ ប៉ុន្តែ​តាមរយៈ​ពាក្យសម្ដី​ខាងលើនេះ បានបង្ហាញ​យ៉ាងច្បាស់​ថា ប្ដី​ប្រពន្ធ​មួយគូ​នេះ​កំពុងតែ​ជួប​រឿង​រកាំរកូស​ក្នុង​គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ សឿ សុធារ៉ា បានបង្ហោះសារមួយទៀត ផ្ដាំទៅ លោក សាពូន មីដាដា យ៉ាង​ទន់ភ្លន់​ថា «បងត្រូវស្មោះទ្រាំ នាំផ្លូវទៅបំណងថ្លៃ គង់មាននារីដទៃ ដែលល្អភក្តីជាងអូន SPMDD»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា អ្នកនាង សឿ សុធា​រ៉ា ត្រូវបាន​ដឹងថា បាន​វិល​ចូល​សិល្បៈ​វិញ​នៅក្នុង​អំឡុង ឆ្នាំ​២០២០ ក្រោយ​បាត់​មុខ​ពី​អាជីព​សម្ដែង​អស់​រយៈពេល​ជាង​១០​ឆ្នាំ។ ប៉ុន្តែ​ទន្ទឹមនឹង​ការវិល​រក​អាជីព​ចាស់​វិញ​នោះ សឿ សុធា​រ៉ា មិនសូវ​ទទួលបាន​ស​ន្តិ​ភាព​ផ្លូវចិត្ត​ប៉ុន្មាន​ឡើយ ពោលគឺ​បាន​ជួប​ព្យុះភ្លៀង​ជាច្រើនលើក​ច្រើនសា​ស្ទើរ​ទ្រាំទ្រ​ពុំបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​ជួប​រឿង​បំណុល​ជាច្រើន និង​ភាព​រកាំរកូស​ក្នុង​គ្រួសារ​ជា​ហូរហែ​រហូត​ឈានដល់​ប្រកាស​ចែកផ្លូវ​គ្នា​ថែម​ទៀតផង ។ ដោយឡែក ភាគី​លោក សាពូន​មី ដា​ដា ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​នៅឡើយ​ចំពោះ​បញ្ហា​នេះ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment