ចប់​ហើយ​ប្រុសៗ​! ពេល​ដឹង​ច្បាស់​ប្រវត្តិ​អ្នកនាង ដេ​ត ម៉ាលី​ណា ស្រាប់តែ តារា​សម្ដែង គឹម ច័ន្ទ​បូរ​មី បង្ហាញ​អារម្មណ៍​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​ជ្រាប​រួចមកហើយ​ថា អ្នកនាង ដេ​ត ម៉ាលី​ណា បច្ចុប្បន្នកំពុង​រស់នៅ​ជា​ស្ត្រី​មេម៉ាយ ឬ​ជា​អ្នក​ម្ដាយ​Single​អស់​រយៈពេល​ជាង​១​ឆ្នាំ​រួចមកហើយ ក្រោយពី​ប្រកាស​លែងលះ​ជា​ផ្លូវការ​ជាមួយ​លោក​ឌួង ឆាយ កាលពី​ចុងឆ្នាំ​២០២០​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​រស់នៅ​ជា​អ្នក​ម្ដាយ​Single​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា បានប្រកាស​បិទ​បេះដូង រក្សា​ជំហរ​រស់នៅ​បែប​ទំនេរ ដើម្បី​ទុកពេល​រកលុយ និង​មើលថែ​គ្រួសារ កូនៗ​ប្រុស​ស្រី​របស់ខ្លួន​ចំនួន​៣​នាក់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​តារា​សម្ដែង គឹម ច័ន្ទ​បូរ​មី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្រាប់តែ​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​អ្នកនាង​ដេ​ត ម៉ាលី​ណា ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដូចគ្នា ហើយ​មុខមាត់​មើល​ទៅ​ស្រដៀង​គ្នា​ដូច​បងប្អូន​អញ្ចឹង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​ចាប់អារម្មណ៍ បញ្ចេញមតិ​ព្រោងព្រាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ អតីត Freshie កញ្ញា គឹម ចន្ទ​បូរ​មី បានបង្ហាញ​អារម្មណ៍​របស់ខ្លួន ពេល​ដឹង​ពី​ប្រវត្តិ​អ្នកនាង ដេ​ត ម៉ាលី​ណា ថា «​ពេល ដែល​ដឹង​ច្បាស់​អំពី​ប្រវត្តិ​ជីវិត​របស់​បង ខ្ញុំ​សែន​អាណិត​កោតសរសើរ​អំពី​ការ​តស៊ូ​អត់ធ្មត់​របស់​បង​ណាស់​Deth Malina ដេ​ត ម៉ាលី​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​លើកឡើងថា «​ចាស​អូន​អរគុណ​សម្រាប់​ការ​ស្រលាញ់​បង ឥឡូវនេះ បង​មាន​សំណាង​បាន​អូន និង​មនុស្ស​ជុំវិញ​ខ្លួន​អាណិត និង​ស្រលាញ់​បង​ពី​បេះដូង​ល្អៗ និង​បង​មានជីវិត​ដូច​នារី​ផ្សេងៗ​ហើយ អ្វី​ដែល​បង​ទទួល​បាន​គឺ​ស្នាម​ដ៏​ស្រស់បំព្រង និង​មិនមាន​ការឈឺចាប់ ដែល​រស់នៅ​ក្នុង​ពិភព​ខ្មៅ​ងងឹត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកឡើង​ពី​សំណាក់​អ្នកគាំទ្រ​ថា «​ទាល់តែ​មនុស្ស​ធ្លាប់​ជួប​រឿង​បែប​នោះ ទើប​យល់​ច្បាស់ កុំ​ខ្វល់​ពី​មនុស្ស​ទ្រ​អ្នកមាន មក​ដាក់​គំនាប​​លើ​យើង ព្រោះ​ពួកគេ​បានតែ​អែបអប​ និង​ឆ្អិន​ក្បាលស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​ទេ គេ​មិនដឹងថា​ យើង​ពិបាក​ប៉ុណ្ណា​នោះ​ទេ ស៊ូ​ស៊ូ​ប​, មុខ​ស្រដៀង​គ្នា​ចែៗ​, អឺ​ចប់​ហើយ​ប្រុសៗ​គ្នា​យើង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​មនុស្ស​ស្រី ចាំតែ​រង​នូវ​ពាក្យសំដី​គ្រប់យ៉ាង បើ​គិត​ថា​ ល្អ​គឺ​ល្អ បើ​គេ​គិត​ថា​អាក្រក់​គឺ​អាក្រក់ សំខាន់​ខ្លួន​យើង​ដឹង​ច្បាស់​, ពីរ​មុន​គិត​ថា​មិនល្អ​ ​ពេល​ដឹង​ច្បាស់​សែន​អាណិត​គាត់​, ជីវិត​ និង​ផ្លូវចិត្ត​បង​កម្សត់​តាម ​ដែល​ឃើញ​ត្រឹម​10%​នឹង​ភ្នែក ស៊ូៗ​បងស្រី​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា តារា​សម្ដែង គឹម ច័ន្ទ​បូរ​មី បច្ចុប្បន្ន កំពុង​បន្ត​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ហ៊ុន បញ្ញាបុត្រ យ៉ាង​ផ្អែមល្ហែម ហើយ​សម្លៀក​បំពាក់ របស់​ពួកគេ ក្នុង​ការ​ដើរលេង​នៅ​ខេត្ត​សៀមរាប​ កាលពីពេលថ្មីៗកន្លងទៅនេះដូចៗគ្នាតែម្ដង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment