គួរឲ្យ​សរសើរ! ក្រោយ​តស៊ូ រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ, ស្រីស្អាត សេង រដ្ឋា ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ កញ្ញា សេង រដ្ឋា ប្រិយមិត្ត​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា កាលពី​អំឡុង​ឆ្នាំ​២០២១ អតីត​ម្ចាស់​ជយលាភី Miss Grand Cambodia២០២០​រូប​នេះ បាន​ជួប​នូវ​បញ្ហា​ដ៏​រសើប ដែល​បាន​ផ្ទុះ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកគ្រប់គ្រង​កម្មវិធី​រហូត​ត្រូវ​បាន​ដក​តំណែង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយ​របូត​តំណែង ស្រាប់តែ​នៅ ពេលនោះ កញ្ញា សេង រដ្ឋា ក្តាប់បាន​ឱកាស​ថ្មី​តាមរយៈ​គ្រង​តំណែង​តួ​ឯង​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​PNN យ៉ាង​ភ្ញាក់ផ្អើល​។ រឿង​នោះ មាន​ចំណងជើង​ថា « បាប​ស្នេហ៍​អតីត​» ហើយ​បច្ចុប្បន្ន កំពុង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ PNN នៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ មានការ​ចាប់អារម្មណ៍​ទៅលើ​ការ​បញ្ចេញ​មតិ​របស់​អ្នកគាំទ្រ​ម្នាក់ ដោយ​លើកឡើងថា «​គាំទ្រ​១០០​ភាគរយ​ប្អូនស្រី មិន​ចាំបាច់​ធ្វើ​បវរកញ្ញា ក៏​ធ្វើ​តារាភាពយន្ត​បានដែរ មនុស្ស​មាន​សមត្ថភាព​គេ​មិន​ទ្រាំ​អោយ​អ្នកណា​មើលងាយ​ជាន់​ឈ្លី កិត្តិយស​បាន​ឡើយ ព្រោះ​នាង​មិន​រំពឹង​លើ​មែក​ឈើ​ទេ នាង​រំពឹង​លើ​ស្លាប​របស់​នាង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ការ​មើល​ឃើញ​ពី​សមត្ថភាព​សម្ដែង​របស់​ កញ្ញា សេង រដ្ឋា តែ​បើ​ក្រឡេក​មើល​ការសិក្សា​វិញ ក៏​មិនធម្មតា​នោះ​ដែរ ដោយ​អតីត​ម្ចាស់​ជយលាភី Miss Grand Cambodia២០២០​រូប​នេះ បាន​តស៊ូ រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​យ៉ាង​ជោគជ័យ បរិញ្ញាបត្រ​ផ្នែក​គណនី នៅ​វិទ្យាស្ថាន វ៉ាន់ដា ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន​នេះ កញ្ញា សេង រដ្ឋា បាន​លើក​ឡើង​ថា «​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​មើល​ទៅ​ដូច​ងាយ​ៗ​ណាស់ តែ​សម្រាប់​ខ្ញុំ ដែល​ជា​អតីត​និស្សិត​មកពី​ខេត្ត​ គឺ​ពិតជា​មានន័យ​បំផុត​សម្រាប់​ខ្ញុំ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment