ម្យ៉ាង​ម្នាក់! ចូលឆ្នាំ​ខ្មែរ អ្នកស្រី ទ្រី ដា​ណា និង​ពូ​ម៉ៅ សប្បាយ​រីករាយ​ដូចគ្នា ហើយ​បង្ហាញ​អារម្មណ៍​បែបនេះ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក ទំនងជា​បាន​ជ្រាប​រួចមកហើយ​ថា អ្នកស្រី ទ្រី ដា​ណា បានប្រកាស​ផ្ដាច់ចំណង​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ពូ​ម៉ៅ អស់​រយៈពេល​ប៉ុន្មាន​ខែ​មកហើយ ហើយក៏​ធ្លាប់​បើក​បេះដូង​រួចមកហើយ ដោយ​ទទួលយក​សូម្បីតែ​អ្នករត់ម៉ូតូឌុប​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្រោយមក​ស្រាប់តែ​អ្នកស្រី​ប្ដូរ​ចិត្ត​វិញ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ ជា​ខ្ញុំ ខ្ញុំ​និយាយ​ត្រង់​រស់​ផ្គាប់​គេ​ពិបាក​ណាស់​បងប្អូន រស់​ផ្គាប់ចិត្ត​គេ​ពិបាក​ណាស់ ចឹ​ង​បាន​ថា ខ្ញុំ​ឆ្អែត​ហើយ និយាយ​ទៅ​ឆ្អែត​ហើយ ហើយ​ខ្ញុំ​ក៏​ចាស់​ដែរ​ឥឡូវ ប៉ុណ្ណឹង​បាន​ហើយ ព្រោះ​ខ្ញុំ​ដឹងថា អត់​មាន​អ្នកណា​គេ​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី បាន​សង្កត់ធ្ងន់ថា ចំណុច​មួយទៀត ដែល​ពិបាក​បំផុត គឺ​ចំណុច ដែល​ខ្លួន​មាន​ខ្លាំង លំដាប់​ប៉ុន​ខ្លួន​ពិបាក​រស់​ប្ដី​បន្តិច​។ អ្នកស្រី លើក​ឧស្សាហ៍​ថា បើ​ប្រុសៗ​ណា​មក​ស្រឡាញ់​ខ្លួន ឬក៏​ជា​ស្នេហា​ពិត​ក៏ដោយ​, អញ្ចឹង​មហាជន ប្រាកដជា​គិតថា បុរស​ម្នាក់​នោះ ស្រឡាញ់​ទ្រព្យ​ខ្លួន​មិន​ខាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបញ្ជាក់​ច្បាស់ៗ​ថា អញ្ចឹង​យើង​ពិបាក​កន្លែង​ហ្នឹង ឥឡូវ​មានតែ​ជ្រើស​រើសយក​រស់នៅ​ម្នាក់ឯង​ម៉​ង​ទៅ សប្បាយចិត្ត​ជាង​។ ទន្ទឹមគ្នានេះ នៅពេល​មាន អ្នកគាំទ្រ​ម្នាក់ ជា​មនុស្ស​ស្រី ខំ​មិន​ថា ស្រឡាញ់​ខ្លួន​នោះ​, អ្នកស្រី បាន​និយាយ​បែប​លេងសើច​ថា ឥឡូវ​ឈប់​ស្រឡាញ់​ប្រុសៗ​ហើយ ស្រឡាញ់​ស្រីៗ​ម្ដង ស្រឡាញ់​ស្រីៗ​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២​នេះ អ្នកស្រី ទ្រី ដា​ណា កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ថែម​មួយកម្រិត​ទៀត ដោយ​អ្នកស្រី បាន​បង្ហោះ​រូបថត​ខ្លួន​ជាច្រើន​សន្លឹក មើលទៅ​ពិតជា​ក្មេង​ខ្លាំងណាស់ ក្រឡេក​មួយ​ភ្លែត សឹង​មិន​ស្គាល់​ទៀតផង​។ លុះ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២២​នេះ អ្នកស្រី បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ទៀត ហើយ​ប្រាប់ថា «​មើលទៅ​ដូចជា​កំពុង​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ ពូ​ម៉ៅ ក៏បាន​លេង​សប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផងដែរ តែ​ខុសប្លែក​ពី​អ្នកស្រី​ទ្រី ដា​ណា ដែល​លេង​បាញ់​ទឹក ដោយ​ពូ​ម៉ៅ លេង​ប៉ាត​ម្សៅ មើលទៅ​ក៏​សប្បាយរីករាយ​មិន​ចាញ់​អតីត​ភរិយា​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​៣​សន្លឹក ពូ​ម៉ៅ បានបញ្ជាក់​យ៉ាងខ្លី​ថា «​សប្បាយ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​»​។ ដោយ​ឃើញបែបនេះ អ្នកគាំទ្រ លើកឡើងថា «​ចុ​ម​សប្បាយ​ប៉ាត​ម្សៅ​ទៀត​.​នៅ​ណា​ហ្នឹង​, សប្បាយ​ជំនួស​ខ្ញុំ​ផង​ហ៊ា​, មើលទៅ​សប្បាយ​ណាស់​បង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment