លោក Trump ហៅ WHO ថា “​អាយ៉ង​ចិន​”

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការពិនិត្យ​ឯករាជ្យ​លើ​ការឆ្លើយតប​វីរុស​កូ​រ៉ូ​ណា​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយ​អង្គការ​នេះ​បានទទួល​ការគាំទ្រ​និង​ការសន្យា​ផ្តល់​ថវិកា​យ៉ាងច្រើន​ពី​ប្រទេស​ចិន​ដែលជា​ប្រភពដើម​នៃ​ជំងឺ​រាតត្បាត​។​

​ប៉ុន្តែ​អ្នក​រិះគន់ WHO ធំជាងគេ​គឺ​រដ្ឋបាល​សហរដ្ឋអាមេរិក​របស់លោក​ប្រធានាធិបតី Donald Trump បាន​ស្តីបន្ទោស​ចំពោះ​ការប៉ុនប៉ង​យ៉ាង​ជាក់ស្តែង​ដើម្បី​លាក់បាំង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ដោយ​រដ្ឋ​ជា​សមាជិក​មួយ​។​

​ក្រោយមក​លោក Trump បាន​ហៅ WHO ថា​ជា​អាយ៉ង​ចិន​និង​បាន​និយាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា WHO បានធ្វើ​ការងារ​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​វីរុស​នេះហើយ​លោក​នឹងធ្វើ​ការសម្រេចចិត្ត​អំពី​ការផ្តល់​ថវិកា​របស់​ស​ហ​រដ្ឋ​អាមេរិក​ដល់​ស្ថាប័ន​មួយ​នេះ​ក្នុងពេល​ឆាប់ៗ​។​

​លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​សេត​វិមាន​ថា “​សហរដ្ឋអាមេរិក​បាន​បង់លុយ​ឲ្យ​ពួកគេ​ចំនួន​៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ចិន​បាន​ចំណាយ​ប្រាក់​ដល់​ពួកគេ​ចំនួន​៣៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ហើយ​ពួកគេ​គឺជា​អាយ៉ង​របស់​ប្រទេស​ចិន​”​។​

​គួរ​បញ្ជាក់ថា លោក Trump បាន​ផ្អាក​ការផ្តល់​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​ដល់ WHO រួចទៅហើយ​បន្ទាប់ពី​បាន​ចោទប្រកាន់​អង្គការ​នេះ​ថា​មាន​ទំនោរ​ទៅលើ​ប្រទេស​ចិន​ហើយ​នៅពេល​ដំណាលគ្នា​នេះ​បាន​ដឹកនាំ​ការរិះគន់​ជា​អន្តរជាតិ​ចំពោះ​ទីក្រុង​ប៉េកាំង​ជុំវិញ​កង្វះ​តម្លាភាព​នៅ​ដំណាក់កាល​ដំបូង​នៃ​វិបត្តិ​៕

 


Related posts

Leave a Comment