ឆ្លាត​ម្ល៉េះ​! ឃើញ​កូន​ស្រីចេះ​បែប​នេះ​, គេង​លក់​ហើយ​នៅ​ញញឹម​, កុល ដាវី ទម្លាយ​អារម្មណ៍​គ្មានសល់ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារាចម្រៀង សុខ រក្សា និង​តារា​សម្តែង​កុល ដាវី បាន​ចូល​រោងការ កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស អ្នកមាន​មុខមាត់ និង​មិត្ត​រួម​អាជីព​ជាមួយគ្នា យ៉ាងច្រើន​កុះករ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រៀបការ ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​កូន​ម្នាក់​ជា​ដំណក់ឈាម​រួមគ្នា តែ​គួរ​ឲ្យ​សោកស្ដាយ កូន​នោះ អស់​និស្ស័យ​ជាមួយ​ពួកគេ ធ្វើ​ឲ្យ​ពួកគេ កើតទុក្ខ​មិន​ស្ទើរ​នោះទេ​។ ទោះយ៉ាងណា ពួកគេ ក៏បាន​ចាប់ផ្ដើម​សាង​ជីវិត​ជាថ្មី រួម​រស់នៅ​ជាមួយគ្នា​រហូត​ទទួល​បានកូន​ម្នាក់ទៀត ដោយ​ទើបតែ​កើត​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​កាលពីពេល​ថ្មីៗ​នេះ កុល ដាវី បាន​បញ្ជាក់ថា «​ថ្ងៃ​ដែល​ប៉ា​ម៉ាក់​រង់ចាំ​ជួប​មុខ​កូន​សម្លាញ់ រក្សា វី​នី​តា ថ្ងៃ​ច័ន្ទ​ទី​11​ខែ​4​ឆ្នាំ​2022 ម៉ោង​10:15​នាទី​ព្រឹក 2kg9​ខាំ សុក​រុំ​ក៏​2​ជុំ​តែ​អូន​សម្រាល​ធម្មជាតិ ដោយ​ជោគជ័យ ប៉ា​ម៉ាក់​ពិតជា​រំភើប​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បានទេ​ពេល​ដែល​បានឮ​សំឡេង​កូន​យំ លើកដំបូង អូន រក្សា វី​នី​តា កើត​ភ្លាម​បាន​ចំណងដៃ​ធំ​ភ្លាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូន​អរគុណ​ប៉ា​អ៊ំ ឧកញ៉ា​​ ហ៊ួ​ត ជា ចេញថ្លៃ​សម្រាល​អោយ​អូន បន្ទប់​វី​អាយ​ភី​នៅ​សម្ភព​អរ​រៀន​ដា ព្រឹក​មិញ​អូន​ប្រ​ញាប់​ចេញមក​ពេក​ អ្នក​គ្រូ​ពេទ្យ​ហួសចិត្ត​គ្រប់គ្នា ម៉ាក់ៗ​ឈឺពោះ​តែ​៣​ម៉ោង​ទេ អូន​អរគុណ​អ្នក​គ្រូពេទ្យ​ទាំងអស់​ខ្លាំងណាស់ ដែល​យកចិត្តទុកដាក់​ចំពោះ​អូន​គ្រប់គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២២​នេះ កុល ដាវី ​បានធ្វើការ​អរគុណ​ដល់ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា និង​ឆ្លៀត​សរសើរ​កូន​ខ្លួន​ថា «​អរគុណ​ខ្លាំងណាស់​មន្ទីរ​ពហុ​ព្យាបាល និង សម្ភព​អ​រៀន​ដា ដែល​ជួយ​ធ្វើអោយ​គ្រួសារ​ខ្ញុំ​ពោរពេញ​ដោយ​សុភមង្គល វី​នី​តា​ចេះ​មែ​ស​កូនស្រី​មាសម្តាយ គេង​លក់​ហើយ​នៅ​ឆ្លៀត​ញញឹម​ទៀត ប្រហែល​ដឹង​ថា​គេ​ថត​ហើយ​មើលទៅ ខ្លាច​ចាញ់​ម៉ាក់​ហ្មង​បេះដូង​ប្រ​ម៉ាត់​ប៉ា​ម៉ាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​និង​ស្វាមី​ព្រមទាំង​កូនស្រី​វី​នី​តា សូម​អរគុណ​ខ្លាំងណាស់​គ្រប់​ពាក្យ​ជូនពរ​របស់​បងប្អូន​ទាំងអស់គ្នា ក្នុង​ថ្ងៃ​ដែល​នាង​ខ្ញុំ​សម្រាល​កូនស្រី ហើយក៏​សូម​អធ្យាស្រ័យ​ដែល​យើងខ្ញុំ​មិនបាន​តប​អស់ ក្នុងឱកាស​អបអរ​ស​ទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ យើងខ្ញុំ​សូម គោរព​ជូនពរ ដល់​បងប្អូន អ៊ុំ​ពូ​មីង លោកយាយ​លោកតា មិត្ត​ភ​កិ្ត​ជិត​ឆ្ងាយ​ទាំងអស់ ជួបតែ​សិរី​សួស្ដី សំណាងល្អ ជួបជុំ​ក្រុមគ្រួសារ​ប្រកបដោយ​ស្នាមញញឹម សុភមង្គល និង ធ្វើដំណើរ​ទៅ​កំសាន្ត​ប្រកបដោយ​សុវត្ថិភាព ទាំងអស់គ្នា​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment