ប្រយ័ត្ន​ផង​! បុរស​ម្នាក់​ឆក់​ស្លាប់​ដោយសារ​ចុច​ទូរស័ព្ទ​បណ្តើ​រសាក​ថ្ម​បណ្តើរ​

បុរស​ម្នាក់​នៅ​ភូមិ Durian ក្នុងស្រុក Pantai Labu នៃ​តំបន់ Deli Serdang ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង​ត្រូវបាន​គេ​ប្រទះឃើញ​ឆក់​ស្លាប់​ដោយសារ​ចុច​ទូរស័ព្ទ​បណ្តើ​រសាក​ថ្ម​បណ្តើរ​។​

​បុរស​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Abdul Haris ត្រូវបាន​បញ្ចុះ​កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​គ្រួសារ​របស់គាត់​បា​នប​ដិ​សេធ​ការធ្វើ​កោសល្យវិច័យ​។​

​ម្តាយ​របស់គាត់​ឈ្មោះ Hamisah Purba បាន​និយាយថា លោក Abdul ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ក្បែរ​ទូរស័ព្ទ​របស់គាត់​ដែលមាន​ដោត​ឆ្នាំ​សាក​។​

​លោកស្រី Hamisah បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា “​ខ្ញុំ​បានលឺ​សំលេង​របស់គាត់​ស្រែក​ហើយ​ពេល​ខ្ញុំ​ទៅ​មើល​គាត់ គាត់​បាន​ស្លាប់​បាត់ទៅហើយ​”​។​

​ប៉ូលិស​មូលដ្ឋាន​លោក Adj. Comr. MKL Tobing បាន​និយាយថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​កាលពី​ថ្ងៃ​សុក្រ​។ ប៉ូលិស​សង្ស័យថា លោក Abdul បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពេល​កំពុង​ប្រើ​ទូរស័ព្ទ​របស់គាត់​ជាមួយ​កាស​ស្តាប់​ត្រចៀក​ពេល​កំពុង​សាក​ថ្ម​។​

​លោក Tobing បាន​និយាយទៀតថា ប៉ូលិស​បាន​ដកហូត​ទូរស័ព្ទ​ចល័ត​និង​កាស​ស្តាប់​ត្រចៀក​ជា​ភស្តុតាង​។ ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​បានប្រកាសថា ការស្លាប់​របស់គាត់​គឺជា​ឧប្បត្តិហេតុ​ហើយនឹង​មិន​បន្ត​ការស៊ើបអង្កេត​ឡើយ​៕


Related posts

Leave a Comment