ពុទ្ធោ​! បាត់​មុខ​យូរ អាន វិសាល ចេញមុខ​ទម្លាយ​ពី​ប្រវត្តិ​តស៊ូ ស្តាប់​ហើយ​ចង់​ហូរ​ទឹកភ្នែក ពិសេស​លោក​ថា​… (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់​រយៈពេល​ប្រមាណ​ជិត៣​ឆ្នាំ​មកហើយ ដែល​តារា​ចម្រៀង​និយម​ម៉ូត​សក់​គ្រប​ត្រចៀក​លោក អាន វិសាល បាន​បាត់​វត្តមាន​នៅតាម​កញ្ចក់​ទូរទស្សន៍ ឬ​កម្មវិធី​នានា​លើ​ឆាក​តន្ត្រី​។ តែ​ថ្មីៗ​នេះ ស្រាប់តែ​លោក បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ ២០១៨-២០១៩ អាន វិសាល នៅតែ​បន្ត​ឡើង​ច្រៀង​លើ​ឆាក​ម្តងម្កាល ប៉ុន្តែ​ក្រោយ​ធ្លាយ​រឿងអាស្រូវ​ត្រូវ​ក្មេងស្ទាវ​វា.យរ​បួ​.​ស​ក្បាល​ធ្ងន់ធ្ងរ តារាចម្រៀង​រូបនេះ​ក៏បាន​បាត់​ដំណឹង​សូន្យឈឹង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាងណា​ថ្មីៗ​នេះ លោក អាន វិសាល ត្រូវបាន​គេ​ទម្លាយ​ថា កំពុងតែ​ប្រើប្រាស់​ជីវិត​យ៉ាង​សាម​ញ្ញា​បំផុត ជាមួយនឹង​មុខរបរ​ប្រចាំ​ថ្ងៃមួយ នៅ​ម្ដុំ​បឹង​កេងកង​២ ក្នុង​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អាន វិសាល ត្រូវបាន​គេ​ឱ្យដឹងថា កំពុង​បើកហាង​លក់​នំ​បញ្ចុក និង​ភោជនីដ្ឋាន​លក្ខណៈ​ហូបចុក​ធម្មតា​មួយ ដែលមាន​លក់​ដូចជា​គ្រឿងក្លែម​ជាដើម​។ តែ​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ អាន វិសាល ក៏​ជួប​នូវ​បញ្ហា​មួយចំនួន និង​បាន​បង្កើន​ការលក់​គ្រឿងក្លែម និង​អាហារ​ផ្សេងៗ​តាម​អន​ឡាញ​វិញ ដែល​ពេលនេះ​កំពុង​កាក់កប​គួរសម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ ក្នុង​កិច្ចសម្ភាសន៍​មួយ លោក​អាន វិសាល បាន​និយាយ​រៀបរាប់​ពី​ជីវិត​កម្សត់​តស៊ូ​រស់នៅ​ផ្ទះជួល​របស់​លោក ក្រោយពេល​ឃ្លាត​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្ប​: និង​ប្រាប់​ពី​ជីវភាព​ក្នុងកំឡុងពេល​កូ​វីដ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបញ្ជាក់​ដូច្នេះ​ថា «​នៅក្នុង​កំឡុង​កូ​វីដ​ហ្នឹង​ខ្ញុំ​បង្ហោះ​ម្ហូប ហើយ​មាន​ប្អូនប្រុស​ម្នាក់​ខ​មិន​សួរ ហើយ​កាលពី​ពេលមុន​ហ្នឹង​ខ្ញុំ​អត់​មាន​ទូរស័ព្ទ​ប្រើ​ទេ សួរថា​បងៗ​ឯង​ធ្វើ​លក់​មែន ហ្នឹងហើយ​ធ្វើ​លក់​ឲ្យ​គេ ទឹកគ្រឿង​មួយឈុត​ហ្នឹង​បាន​៣​ម៉ឺន​…. បន្ទាប់មក​ខ្ញុំ​ក៏​ជិះ​កាត់​ផ្សា​របឹង​ព្រលិត​ឃើញ​គេ​លក់​ត្រី ហើយ​និយាយ​ឲ្យ​អស់​ទៅ​ពេល​ហ្នឹង​ខ្ញុំ​ក៏​សុំ​ទិញ​ត្រី​យកទៅលក់​ត រួចមក​ក៏​ប្រលាក់​លក់​ត្រី​ខ្លួនឯង រួច​ក៏​បែកគំនិត​លក់​ម្ហូប​ខ្មែរ​ដល់​ខ្ញុំ​មាន​ហាង​មកដល់​សព្វថ្ងៃ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា លោក អាន វិសាល គឺជា​តារាចម្រៀង​មួយរូប​ដែល​ទទួលបាន​ប្រជាប្រិយភាព និង​ពេញនិយម​ខ្លាំង​សម្រាប់​ស្រទាប់​យុវវ័យ​។ លោក អាន វិសាល ក៏​ជា​តារាចម្រៀង​ម្នាក់ ដែល​បាន​បោះជំហាន​ដំបូង​គេ​ក្នុង​ផលិតកម្ម CB តាមរយៈ​បទ «​ទឹកភ្នែក​ខ្ទើយ​» ហើយ​លោក​ក៏​ធ្លាប់ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment