មិនមែន​ប្រុស​ពិត​យ៉ាងម៉េច​? ការ​មុន​គិត​ខុស ដល់​សួរនាំ ទើប​ដឹង​ថា ឯម រៀម មាន​កូន​២​នាក់ និង​ភរិយា ​រហូតដល់​ទៅ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា​បាន​ជ្រាប​រួចមកហើយ​ថា តារា​ប្រុស ឯម រៀម ជា​អ្នក​ច្នៃ​ម៉ូត​ដ៏​ល្បីឈ្មោះ​មួយរូប ដែល​ស្នាដៃ​របស់​រូបលោក ត្រូវបាន​មហាជន​យុវ​សម័យថ្មី គាំទ្រ និង​ស្ងប់​ស្ងែ​ង ដោយសារតែ​ការច្នៃប្រឌិត​របស់​រូប​លោក ប្លែកៗ ហើយ​ថែមទាំង​ស្រស់ស្អាត​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ ការសិក្សា និង​រស់នៅ​ជាមួយ Fashion ស្ទើរ​ពាក់កណ្តាល​ជីវិត​នោះ ទើប​ធ្វើ​ឲ្យ​រូបលោក ពេញ​ចិត្តនឹង​ការច្នៃ​ម៉ូត​សម្លៀកបំពាក់​ប្លែក លើសពីនេះទៅទៀត មិន​ត្រឹមតែ​ច្នៃ​ឲ្យ​អ្នកដទៃ​ស្លៀក​នោះឡើយ សូម្បីតែ​រូបលោក ក៏ត្រូវ​គេ​ដឹង​ច្បាស់ និយម​តែងខ្លួន ស្លៀក​រ៉ូ​ប និង​សំពត់ រហូតដល់​ថ្នាក់ មហាជន​មួយចំនួន​តូច​គិតថា រូបលោក ជា​ភេទ​ទី​៣ មិនមែន​បុរស​ពិត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ថ្មីៗ​នេះ រូបលោក បានធ្វើ​ឲ្យ​បណ្តា​អ្នកគាំទ្រ ភ្ញាក់​ព្រឺ​ត​តែម្តង ក្រោយ​រូបលោក​បង្ហើប​ថា ខ្លួន​មាន​ភរិយា​ដល់​ទៅ​២​នាក់ ហើយក៏​មានកូន​២​នាក់​រួចមកហើយ ដោយ​កូនច្បង​ជា​កូនប្រុស អាយុ​១០​ឆ្នាំ និង​កូនពៅ​ជា​កូនស្រី អាយុ​៨​ឆ្នាំ ដោយ​បច្ចុប្បន្ន អ្នក​ទាំង​៤​រស់នៅ​ផ្ទះ​ផ្សេងគ្នា ដោយ​ខ្លួន​ជា អ្នកផ្តល់​ថ្លៃ​សោធន​អាហារកិច្ច​ឲ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯម រៀម បានបញ្ជាក់​ដូច្នេះ​ថា ៖ «​កុំអាល​ចង់ដឹង​ច្រើនពេក​…​ទុក​ឲ្យ​បងប្អូន​យើង​ឆ្ងល់​ខ្លះ បើ​មិន​អីចឹង​មានអី​សួ​ពី​ឯម រៀម ទៀត​! ខ្ញុំ​មានកូន​ពីរ​នាក់ ហើយ​ម្ដាយ​ខុសៗ​គ្នា​ទៀត កូនច្បង​អាយុ​១០​ឆ្នាំ ហើយ​កូន​ប្អូន​អាយុ​៨​ឆ្នាំ​…​កូនច្បង​ប្រុស កូនពៅ​ស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឯម រៀម និយាយថា តាម​ចិ​ត្ដ​លោក​ចង់​រក្សា​ភាពអាថ៌កំបាំង​គ្រួសារ​រហូត ប៉ុន្ដែ​លោក​នឹង​បញ្ចេញ​មុខ​កូន​ទាំងពីរ​ជា​សាធារណៈ​ក្នុងពេលដែល​លោក​បន្ដ​អាជីព​គំនូរ និង​ច្នៃ​ម៉ូដ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​ឆ្នាំ​២០២២ លោក​មាន​វ័យ ៥២​ឆ្នាំ ហើយ​លោក​នៅតែមាន​ចិ​ត្ដ​ស្រឡាញ​វិស័យនេះ បើទោះបីជា​លោក​បាន​ប្រឡូក​ក្នុង​វិស័យនេះ​តាំងពី​ឆ្នាំ​១៩៩៧​។​ប៉ុន្ដែ​លោក​មិនដឹងថា​កូន​ម្នាក់​ណា​ស្រឡាញ​វិស័យ​សិល្បៈ​ដូច​លោក​ទេ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment